ឯកឧត្តម សុខ លូ ចាត់តំណាងចុះសំណេះសំណាលនិងផ្តល់អំណោយជូនគ្រួសារកុមារី ប៉ោក ស្រីនាង អាយុ១៦ឆ្នាំ ដែលមានជីវភាពខ្វះខាតខ្លាំងនិងមានជំងឺ

ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការ និង ការខ្វះខាតក្នុងជីវភាព ដើម្បីទ្រទ្រង់ការរស់នៅ និងការសិក្សានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់លោក កង ប៊ន អនុប្រធានគណ:កម្មាធិការសាខា រួមជាមួយមន្រ្តីប្រតិបត្តិសាខា បានអញ្ចើញចុះសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារកុមារី ប៉ោក ស្រីនាង អាយុ១៦ឆ្នាំ រៀនថ្នាក់ទី7C នៃវិទ្យាល័យពេជ្រចិន្តាដែលមានជីវភាពខ្វះខាតខ្លាំងនិងមានជំងឺ មាន លោកពុកឈ្មោះ អ្នកញ៉ាញ់ អាយុ៦៣ឆ្នាំ (ពិការជើងម្ខាង)ម្តាយឈ្មោះ សេង ហឿង អាយុ ៥៣ឆ្នាំ មុខរបបស៊ីឈ្នូលកាបដំឡូងអោយគេ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
ក្នុងឱកាសនោះ លោក កង ប៊ន អនុប្រធានគណ:កម្មាធិការសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់ក្មួយចៅដែលរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
លោក កង ប៊ន បានថ្លែងកោតសរសើចំពោះកុមារីប៉ោក ស្រីនាង ដែលបានខិតខំតស៊ូក្នុងការសិក្សាទោះបីជីវភាពគ្រួសារខ្វះខាតយ៉ាងណាក៏ដោយ សូមកុមារីត្រូវចេះថែរក្សាសុខភាព ព្រោះការសិក្សានិងសុខភាពត្រូវដើរទន្ទឹមគ្នា និងសូមសរសើចំពោះអាណាព្យាយាបាលដែលត្រូវខិតខំ ប្រឹងប្រែងតស៊ូបន្ដទៀតទាំងការសិក្សា នឹងត្រូវចេះស្ដាប់បង្គាប់ ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ និងត្រូវខិតខំរៀន សូត្រឱ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ សម្រាប់ពេលអនាគត់ ក្លាយជាទំពាំងស្នងឬស្សី សម្រាប់បន្តវេណមនុស្សជំនាន់ក្រោយៗ ទៀត ដើម្បីជាមូលដ្ឋានដោះស្រាយទុក្ខលំបាកសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
លោក អ្នក ញ៉ាញ់ ត្រូវជាពុក មានក្តីរីករាយជាទីបំផុត និងសូមថ្លែងអំណរ គុណដល់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិសាខា ដែលតែងតែគិតគូរយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ឋក្រីក្រគ្រប់ទីកន្លែង ដូចពាក្យស្លោកពោលថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរ គុណដល់ លោកគ្រូ អ្នកគ្រូ នៃ វិទ្យាល័យពេជ្រចិន្តាទាំងអស់ដែលបានប្រឹងប្រែងស្វែងរកមូលនិធិជួយផ្គត់ផ្គង់ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ។
គូបញ្ជាក់អំណោយផ្តល់ជូនរួមមាន៖ អង្ករ៥០គីឡូក្រាម,មី៥ កេស,ត្រីខ៥ យួរទឹកត្រី ២យួរ ,ទឹកស៊ីអ៊ីវ ២យួរ,ទឹកបរិសុទ្ធ ៥កេស,ឃីត១កញ្ចាប់( មុង ,ក្រមា) និងថវិកា២០ម៉ឺនរៀលផងដែរ៕
