រដ្ឋបាលជលផល ប្រកាសបិទការធ្វើនេសាទត្រី កាម៉ុង


ភ្នំពេញ៖ រដ្ឋបាលជលផល បានចេញសេចក្ដីជូនដំណឹងប្រកាសបិទការធ្វើនេសាទត្រី កាម៉ុង សម្រាប់រដូវនេសាទ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ ថ្ងៃទី៣១ ខែមីនា។
ក្នុងរយៈពេលនេះ ជារដូវ បន្ត ពូជ និងពងកូន របស់ ត្រី កាម៉ុង «ប្លា ធូ» ក្នុងដែននេសាទ សមុទ្រ នៃព្រះរាជាណាចក្រ កម្ពុជា ។
ក្នុងសេចក្ដីជូនដំណឹងបញ្ជាក់ថា ដើម្បីធានាបាន និរន្តរភាព ផលស្តុក ក្នុងធម្មជាតិ សូមប្រជាពលរដ្ឋ ដែលប្រកបរបរ នេសាទត្រីកាម៉ុង «ប្លាធូ» ទាំងអស់ សូម ផ្អាកសកម្មភាពការនេសាទត្រីការម៉ុង «ប្លាធូ» ចាប់ពីថ្ងៃទី១៥មករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
រដ្ឋបាលជលផលបានបញ្ជាក់ថា ការបិទការធ្វើនេសាទ ត្រីកាម៉ុង ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដើម្បីរួមចំណែកថែរក្សានិងការពារធនធាន ជលផលសមុទ្រឱ្យមាននិរន្តរភាព៕
