រដ្ឋមន្រ្តីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងនៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្រ្តីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យជាក់ស្តែងនៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត ។
ក្នុងការចុះពិនិត្យនេះគឺដើម្បី ៖
១-ពិនិត្យផ្ទាល់ដល់ទីតាំង និងលើកទឹកចិត្តដល់មន្ត្រីបច្ចេកទេសដែលបាននឹងកំពុងប្រចាំការអស់ប្រមាណជិត ១សប្តាហ៍កន្លងមក ។
២- តាមដាន និងវាយតម្លៃបន្ថែមលើផ្នែកជលសាស្ត្រ រវាងកម្លាំងទឹកចូលនិងលទ្ធភាពដោះទឹកដែលហូរចេញ ដើម្បីមានវិធានការកែលម្អជាបន្ទាន់ ព្រោះការដ្ឋាននេះភាគីមិត្តចិនបាននឹងកំពុងដំណើរការសាងសង់នៅឡើយ ។
គិតដល់ពេលនេះស្ថានភាពទឹកនៅចំណុចទំនប់ទ្វារទឹក ៧មករា មានសភាពនៅទ្រឹង ។ ឯការលិចលង់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធនៅមានតែក្នុងតំបន់ក្រៅសណ្តរតែប៉ុណ្ណោះ៕
