**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ នៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ឆ្នាំ២០២២-២០៣៨

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២ មករានេះ បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី“គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨” ។

យោងតាមហ្វេសប៊ុកឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យតាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាលទ្ធផល កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាមធ្យមប្រចាំឆ្នាំរង្វង់ ៧ភាគរយ និងបានរក្សាកំណើននេះក្នុងរយៈពេលជិតបីទសវត្សរ៍កន្លងមកហើយ។ កត្តានេះបានធ្វើឱ្យកម្ពុជាប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ២០១៥។

គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សំដៅដល់ការរៀបចំគោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ដែលក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លីនិងលំនៅឋាន និងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យសំណង់ និងវិស័យពាក់ព័ន្ធដីធ្លីផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី «សៀវភៅសដីដីធ្លី» គោលនយោបាយជាតិស្ដីពីការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ នៃវិស័យពាក់ព័ន្ធដីធ្លី។

គ.ជ.ដ.ស. មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុតាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

គ.ប.ដ.ស. មានចក្ខុវិស័យដល់ឆ្នាំ២០៣៨ «អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គលតាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្រជាតិ» និងមានគោលបំណងផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គលព្រមទាំងមានភាពទាក់ទាញនិងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

+យុទ្ធសាស្ដ្រវិស័យដីធ្លី
– អនុវិស័យរដ្ឋបាលដីធ្លី មានមូលដ្ឋានគតិយុត្ត នៃការកាន់ដីធ្លីនិងការចុះបញ្ជីដីធ្លី ការចុះបញ្ជីដីធី្លការងារភូមិសាស្ត្រ ការដោះស្រាយវិវាទដីធ្លីរបស់គណៈកម្មការសុរិយោដី និងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានទិន្នន័យសុរិយោដី និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យភូមិសាស្ត្រ។
– អនុវិស័យរៀបចំដែនដី មានមូលដ្ឋានគតិយុត្តនិងផែនការរូបវន្ត ការរៀបចំដែនដីនិងនគរូបនីយកម្មការកំណត់ប្រើប្រាស់ដីខេត្តព្រះសីហនុមានដីអាចសាងសង់បាន និងដីកម្រិតការសាងសង់ ការកំណត់តំបន់ប្រើប្រាស់ដី និងបទប្បញ្ញត្តិសម្រាប់ការអភិវឌ្ឍ និងការអភិរក្សខេត្តព្រះសីហនុប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងការរៀបចំប្រព័ន្ធវាយតម្លៃថ្លៃអចលនទ្រព្យ។
– អនុវិស័យបែងចែកដីធ្លី និងលំនៅឋាន មានមូលដ្ឋានគតិយុត្ត ការគ្រប់គ្រងសន្និធិដីធ្លីនិងការបែងចែកដីធ្លី ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដោយកំណត់លក្ខណៈសម្បត្តិនៃការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងប្រភពហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ការអភិវឌ្ឍលំនៅឋានសង្គម ការងារដោះស្រាយសំណង់បណ្ដោះអាសន្ននិងសំណង់មិនរៀបរយ និងការផ្តល់ទីតាំងស្នាក់នៅសមរម្យជូនកម្មករ និយោជិតដែលបំពេញការងារក្នុងទីតាំងសម្បទានដីសេដ្ឋកិច្ច។+យុទ្ធសាស្ត្រវិស័យពាក់ព័ន្ធនឹងដីធ្លី
– ការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរូបវន្ត មានការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធដឹកជញ្ជូន ការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បច្ចេកវិទ្យាទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងការគ្រប់គ្រងសន្តិសុខសាយប័រ ការអភិវឌ្ឍធនធានទឹក និងទឹកស្អាត និងការអភិវឌ្ឍវិស័យថាមពល និងអគ្គិសនី។
– ការអភិវឌ្ឍសេដ្ឋកិច្ច មានការអភិវឌ្ឍឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការអភិវឌ្ឍធុរកិច្ច និងពាណិជ្ជកម្ម ការអភិវឌ្ឍទេសចរណ៍ និងការអភិវឌ្ឍកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
– កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ មានការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រងសំណល់រាវ និងវិធានការចាំបាច់ក្នុងការការពារធនធានធម្មជាតិ បរិស្ថាន និងតំបន់ការពារធម្មជាតិសំខាន់ៗ។

+យុទ្ធសាស្ត្រពាក់ព័ន្ធ និងការគ្រប់គ្រង
– ការពង្រឹងការគ្រប់គ្រង អភិបាលកិច្ចល្អ និងស្ថប័ន មានការលើកកម្ពស់សមត្ថភាពស្ថាប័ន និងមូលធន មនុស្ស ការគ្រប់គ្រងនិងអភិបាលកិច្ចល្អ ការអភិវឌ្ឍទីក្រុងឆ្លាត ការជំរុញនិងអនុវត្តរដ្ឋបាលឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចឌីជីថល ពលរដ្ឋឌីជីថល។
– ការគ្រប់គ្រងហានិភ័យសំខាន់ៗ និងការបង្ការគ្រោះមហន្តរាយធម្មជាតិ មានហានិភ័យក្នុងប្រទេស និងក្រៅប្រទេស និងការបង្ការគ្រោះមហន្តរាយធម្មជាតិ ដោយកំណត់ការការពារ និងការថែរក្សាឆ្នេរសមុទ្រ ទឹកសមុទ្រ ប្រភពទឹក អាងស្ដុកទឹក និងបណ្ដាញផ្លូវទឹក ការពារការស្ទះផ្លូវទឹកហូរ និងការបង្ការគ្រោះមហន្តរាយនៅទីចំណតជាដើម ៕

អត្ថបទដែលជាប់ទាក់ទង