ទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ សមត្ថភាពក្នុងសកម្មភាពមីន រវាងអាជ្ញាធរមីន និង NPA

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ យោគយល់លើគម្រោងអភិវឌ្ឍន៍ សមត្ថភាពក្នុងសកម្មភាពមីន រវាងអាជ្ញាធរមីន និង NPA។
អនុស្សារណ:យោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Rune Dale Andreson, Country Director របស់អង្គការ NPA ។
