**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងផែនការ យុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ (២០២៣-២០២៧) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងាររដ្ឋាភិបាលឌីជីថល ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍បើកអង្គប្រជុំនាពេលនោះ ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍ថា ក្នុងនាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន ដោយមាននាយកដ្ឋានព័ត៌មានវិទ្យាជាសេនាធិការផ្ទាល់ ដែលបានរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល រយៈពេល៥ឆ្នាំរបស់ក្រសួងមហាផ្ទៃបានយ៉ាងល្អ។

ឯកឧត្តមបានចាត់ទុកថា សេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថលនេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងដឹកនាំការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីត្រៀមខ្លួនឈានទៅរបត់ការងារកាន់តែទំនើប និងកាន់តែឆ្លាតវៃដូចទៅនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាសកលលោក។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ផ្អែកតាមការរីកចម្រើនលើវិទ្យាសាស្ដ្រ និងបច្ចេកទេសនាពេលបច្ចុប្បន្ននេះ ផ្នែកបច្ចេកវិទ្យាឌីជីថលព័ត៌មាន ក៏មានសន្ទុះរីកចម្រើនខ្លាំងក្លាផងដែរ ប៉ុន្តែទន្ទឹមនឹងនេះវាក៏មានទាំងគុណសម្បត្តិ និងគុណវិបត្តិផងដែរ។ ឯកឧត្តមបន្ដថា យើងត្រូវតែពង្រឹងខ្លួនឯងលើវិស័យបច្ចេកវិទ្យាឌីជីថលព័ត៌មាននេះ ពីព្រោះបច្ចេកវិទ្យានេះក៏ជាកត្តាមួយក្នុងការប្រកួតប្រជែងរវាងបណ្តាប្រទេសជាច្រើននៅលើសកលលោកសម្រាប់ការអភិវឌ្ឍនានា ដែលចំណុចនេះក៏ជាផ្នែកមួយ ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនផងដែរ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ប្រធានលេខាធិការដ្ឋានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេប ស្ដីពីវឌ្ឍនភាពនៃការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃរយៈពេល៥ឆ្នាំ (២០២៣-២០២៧) ដែលបានលើកឡើងថា អនុវត្តតាមស្មារតីនៃកិច្ចប្រជុំក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លេខាធិការដ្ឋានបានកែសម្រួលពាក្យពេចន៍មួយចំនួន ដើម្បីឱ្យមានលក្ខណៈពេញលេញ និងស្របតាមខ្លឹមសារជាក់ស្តែង។

បន្ថែមពីនេះទៀត លេខាធិការដ្ឋានបានកែលម្អទម្រង់នៃផែនការយុទ្ធសាស្រ្ត ដោយបានរៀបចំជាយុទ្ធសាស្រ្ត យន្តការ ព្រមទាំងចង្កោមសកម្មភាពជាច្រើនសម្រាប់គាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្តឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋាភិបាលឌីជីថលទាំងអស់ ដែលបានដឹកនាំ និងផ្ដល់ធាតុចូលសំខាន់ៗ ក្នុងសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ រយៈពេល ០៥ឆ្នាំនេះ។

ឯកឧត្តមក៏បានលើកឡើងបន្ថែមថា ចាប់ពេលនេះតទៅការងារពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលឌីជីថល គឺជារបត់ដឹកនាំថ្មីមួយ និងជាបដិវត្តន៍ថ្មីមួយក្នុងក្របខណ្ឌសង្គមសម័យទំនើប ហើយនេះមិនមែនសម្រាប់តែកម្ពុជាមួយទេ តែគឺស្ថិតក្នុងក្របខណ្ឌតំបន់ និងពិភពលោកផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានបន្ថែមដែរថា បច្ចេកវិទ្យាឌីជីថលនេះ គឺពិតជាទូលំទូលាយណាស់ក្នុងការអនុវត្ត ដូច្នេះដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់នោះ លុះណាគ្រប់ក្រសួង ស្ថាប័នទាំងអស់មានយន្តការច្បាស់លាស់ក្នុងការសហការរួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង