បញ្ហាទឹកស្អាតនៅក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ និងអាចផ្គត់ផ្គង់ជូនពលរដ្ឋប្រេីប្រាស់គ្រប់គ្រាន់វិញហេីយ

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បញ្ហាទឹកស្អាតនៅក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ និងអាចផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់គ្រប់គ្រាន់វិញហេីយ។
រដ្ឋបាលខេត្តបញ្ជាក់ថា ប្រសិនបេីបងប្អូននៅមានបញ្ហាទឹកប្រើប្រាស់មិនគ្រប់គ្រាន់ ឬរអាក់រអួលដោយប្រការណាមួយ សូមទាក់ទងមកក្រុមហ៊ុនអានកូផ្គត់ផ្គង់ទឹកស្អាត ដេីម្បីចុះពិនិត្យបច្ចេកទេសជូនបងប្អូនតាមរយៈលេខទូរស័ព្ទ 070610555, 0716253456 ៕
