អភិបាលខេត្តពោធិ៍សាត់ ចុះដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំក្រពើពីរ ស្រុកវាលវែង

ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ឆ្លៀតពេលពីកម្មវិធីសម្ពោធដាក់អោយដំណើរការស្ពានឡើងវិញ
បានចុះដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំក្រពើពីរស្រុកវាលវែង។
ក្នុងការចុះនេះ មានសំណូមពររួមមាន៖
•សំណូមពរសាលារៀន១ខ្នង ៤បន្ទប់ បានដោះស្រាយជូន
•សំណូមពរដីសម្រាប់រស់នៅ និងពិនិត្យដោះស្រាយជូនតាមអ្វីជាការខ្វះខាតពិតប្រាកដ
•សំណូមពរសុំទីតាំងលក់ដូរ និងរៀបចំជូននៅពេលខាងមុខ
•សំណូមពរតបណ្តាញអគ្គិសនីចូលភូមិរបស់គាត់ ដោះតាមសំណូមពរ៕
