អភិបាលខត្តព្រះវិហារ អញ្ជេីញចូលរួមពិធីបុណ្យរាប់បាត្រព្រះសង្ឃ៦០អង្គ រួមគ្នាជាមួយអាជ្ញាធរខេត្តឧប៊ុនរាជធានី នៅច្រកអានសេះ-អានម៉ា (ព្រំដែនកម្ពុជា-ថៃ)

ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំមន្ដ្រីក្រោមឱវាទអញ្ជេីញចូលរួមក្នុងពិធីបុណ្យរាប់បាត្រព្រះសង្ឃ៦០អង្គ រួមគ្នាជាមួយអាជ្ញធរខេត្តឧប៊ុនរាជធានី នៃព្រះរាជាណាចក្រថៃ នៅចំណុចច្រកអានសេះ នៃភូមិសាស្ដ្រស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ និងស្រុកណាំយឺន ខេត្តឧប៊ុនរាជធានី (ព្រំដែនកម្ពុជា-ថៃ) ដេីម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងស្រុក និងស្រុក នៃខេត្តជាប់ព្រំដែន៕
