បេឡាជាតិអតីតយុទ្ធជន នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែធ្នូ សម្រាប់២សប្តាហ៍លើកទី២ ចាប់ពីថ្ងៃទី២៩ ខែធ្នូ

ភ្នំពេញ៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែធ្នូ ឆ្នាំ២០២២ សម្រាប់២សប្តាហ៍លើកទី២ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីថ្ងៃទី២៩ ខែធ្នូតទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។
