ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កាយវិការដ៏ប្រពៃរបស់លោកជំទាវ ពេជ ចន្ទមុនី្ន សបញ្ជាក់ច្បាស់អំពី ភាពខ្លាំងក្លានៃស្រ្តីខ្មែរ ក៏ដូចជាស្ត្រីទូទាំងសកលលោក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានថ្លែងថា កាយវិការដ៏ប្រពៃរបស់លោកជំទាវ ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យ TYDA សបញ្ជាក់ច្បាស់អំពីភាពខ្លាំងក្លានៃស្រ្តីខ្មែរ ក៏ដូចជាស្ត្រីទូទាំងសកលលោក ។
ក្នុងពិធីអបអរសាទរ និងពិសារអាហាសាមគ្គីគម្រប់ខួប ១០ឆ្នាំ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាថ្ងៃទី២៧ ខែធ្នូ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍អរគុណលោកជំទាវ ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យ TYDA ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាសា្មរតី និងធនធាននានា ក្នុងការដឹកនាំ TYDA ប្រកបដោយជោគជ័យ, ជាមួយការចាត់ទុកទាំងអ្នកជំងឺ និងក្រុមការងារជាក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ នាំឱ្យ TYDA ទទួលបាននូវភាពកក់ក្តៅ និងការរីកលូតលាស់គួរជាទីមោទនៈ។
ឯកឧត្តមបណ្ឌិត បញ្ជាក់ថា «កាយវិការដ៏ប្រពៃរបស់លោកជំទាវ សបញ្ជាក់ច្បាស់អំពីភាពខ្លាំងក្លានៃស្រ្តីខ្មែរ ក៏ដូចជាស្ត្រីទូទាំងសកលលោក ដែលដៃម្ខាងបំពេញតួនាទីក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន និងដៃម្ខាងទៀតថែរក្សាក្រុមគ្រួសារដ៏ជាទីស្រលាញ់ ដែលនេះហើយជាមូលដ្ឋានគ្រឹះនៃភាពរីកចម្រើន និងភាពសុខដុមរមនា នៅក្នុងគ្រួសារ ក៏ដូចជានៅក្នុងសង្គមជាតិ» ៕
