ឯកឧត្ដម សក់ សេដ្ឋ អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។
ពិធីក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។
សូមជម្រាបជូនផងដែរថា ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ដែលត្រូវបានតែងតាំង រួមមាន៖ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ឯកឧត្តម ហ៊ន យុវនា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ ជាប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម ឆាន់ ចន្ទសុភក្តិ៍ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង រត្នសីមា ជាសមហាជិកក្រុមប្រឹក្សានីតិកម្ម លោក វ៉ែន បញ្ញា ឋានន្តរស័ក្តិ វរមន្ត្រីថ្នាក់លេខ៤ ជាប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ ៕
