សម្តេចតេជោ អញ្ជើញដល់ខេត្តព្រះសីហនុ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែប្រវែងជាង ៤៣គីឡូម៉ែត្រ នៅព្រឹកស្អែក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះបានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែប្រវែងជាង ៤៣គីឡូម៉ែត្រ នៅព្រឹកស្អែក។
សម្តេចតេជោ បានបង្ហោះរូបថតជាមួយនឹងខ្លឹមសារយ៉ាងដូច្នេះថា “ព្រឹកប្រជុំ និងធ្វើការងារនៅភ្នំពេញ បាយថ្ងៃត្រង់ហើយ ពេលរសៀលធ្វើដំណើរតាមផ្លូវល្បឿនលឿន មកមុជទឹកសមុទ្រ នៅក្រុងព្រះសីហនុ ដើម្បីស្អែកនេះចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែទៀត”៕
