ព្រះមហាក្សត្រ ប្រោសប្រទានព្រះរាជសារ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ [សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក]

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជឫហទ័យ ប្រោសប្រទានព្រះរាជសារអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសសម្តេចទទួលបានពានរង្វាន់ [សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក]។។
