កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងកញ្ឆាក្រៀមជិត ៣គីឡូក្រាម

ភ្នំពេញ៖លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំដោយ លោកវរសេនីយត្រី ចាន់ ជៀប អនុប្រធានមន្ទីរ និងសម្របសម្រួលនីតិវិធីដោយលោក ស្រុីវ គឹមស្រស់ ព្រះរាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះផ្ទាល់បង្ក្រាបជាក់ស្ដែងករណីជួញដូររក្សាទុកនូវសាធារធាតុញៀន (កញ្ឆាក្រៀម) ខុសច្បាប់ ស្ថិតក្នុងភូមិពោធ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ។
ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ញ៉ែម សីហសិត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ (បានធ្វើតេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន)។
វត្ថុតាងៈ កញ្ឆាក្រៀមចំនួន០១ថង់ ទម្ងន់ ២,៧គក ( ពីរគីឡូប្រាំពីរខាំ ) ថ្លឹងទាំងថង់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែ៕
