ពិធីសំណេះសំណាលរវាង អង្គការ FRA ជាមួយ សមណសិស្ស នៃពុទ្ធិកវិទ្យាល័យ ជាស៊ីម

ភ្នំពេញ៖ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលាពុទ្ធិកវិទ្យាល័យជាស៊ីម បរិវេណវត្តចមសុទ្ធាវាសហ)វត្តស្វាយចាស់ នៃក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ លោកស្រី យ៉ាំង អួយលីន នាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍ ហៅកាត់FRA ប្រចាំនៅទឹកដីនៃកោះតៃវ៉ាន់ បានអញ្ជើញចុះជួបសំណេះសំណាល ដល់ សមណៈសិស្សកំពុងសិក្សារៀនសូត្រ ផ្នែកកុំព្យូទ័រ ដែលជាការឧបត្ថម្ភជ្រោមជ្រែង ពីសំណាក់លោកស្រីផ្ទាល់ រួមជាមួយកុំព្យូទ័រចំនួន៥០គ្រឿង និងឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ដែលបានកំពុងបង្ហាត់បង្រៀនដល់ សាមណសិស្សជារៀងរាល់ថ្ងៃ។
ក្នុងពិធីជួបសំណេះសំណាលនេះផងដែរ ក៏មានការប្រគេនបណ្ណ សរសើរ និងកាដូលើកទឹកចិត្តដល់សាមណសិស្ស ដែលមានចំណាត់ថ្នាក់ល្អ ចាប់ពីលេខ១ ដល់លេខ ៥ក្នុងឆ្នាំសិក្សា ២០០២១-២០២២។
តាងនាមឱ្យសាមណសាស្ដ្រសាសនៃពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមនៅក្នុងខេត្តបន្ទាយមានជ័យ និងក្នុងនាមលោកគ្រូ អ្នកគ្រូ សូមគោរពចម្រើនពរ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីនាយិកា ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភជាសម្ភារសម្រាប់សិក្សា ដូចជាជួយបោះពុម្ពសៀវភៅចំណេះដឹងទូទៅ សៀវភៅសិក្សាផ្នែកភាសាបាលីជាដើម ។ សមណ សិស្សទាំងអស់នៃ វេទិកាវិទ្យាល័យសម្តេចជាស៊ីម បានជួបប្រទះនូវការខ្វះខាតសៀវភៅសិក្សាប៉ុន្តែបន្ទាប់ពីលោកស្រី បានជួយបោះពុម្ពសៀវភៅទាំងពីរប្រភេទនេះមក សមណសិស្សទាំងអស់មានចិត្តសប្បាយជាពន់ពេក ដោយពុំចាំបាច់មានការព្រួយបារម្ភពីបញ្ហាខ្វះខាតសៀវភៅសិក្សាទៀតឡើយ។
លោកបៀវ ថានប្រធានមន្ទីរធម្មការនិងសាសនា បន្ទាយមានជ័យបានមានប្រសាសន៍ថា៖ទន្ទឹមនឹងជួបវិបត្តិកូវីដ១៩ កន្លងមកលោកស្រី យ៉ាំង អួយលីន ដែលកំពុងរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ លោកស្រីនៅតែមានសន្ដានចិត្តអាណិតស្រឡាញ់ចំពោះព្រះសង្ឃដែលកំពុងសិក្សា លោកស្រីក៏បានជួយឧបត្ថម្ភសម្ភារសិក្សាជាច្រើនរួមមានកុំព្យូទ័រ ម៉ាស៊ីនព្រីន ផ្តល់នូវអាហារូបករណ៍ប្រាក់ឧបត្ថម្ភ ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងបានជួយជួសជុលអគារសិក្សា។
ទាំងអស់នេះគឺជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាស្តែងឲ្យឃើញពីការគិតគូរ និងក្ដីអាណិតស្រឡាញ់ ចំពោះជនជាតិខ្មែរ ជាពិសេសព្រះសង្ឃដែលកំពុងសិក្សានៅគ្រឹះស្ថានសិក្សា ដោយស្មារតីជួយសង្គ្រោះគ្នា សមានចិត្តដ៍ប្រពៃណី របស់លោកស្រីនាយិកានិងត្រូវបានចងចាំដោយព្រះសង្ឃខ្មែរនិងប្រជាជនកម្ពុជាទុកក្នុងក្រអៅបេះដូង៕
