**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម​ ម៉ែន​ វិបុល​ ទទួលស្វាគមន៍ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិច ក្នុងដំណេីទស្សនកិច្ចមកកាន់ខេត្តស្វាយរៀង​

ភ្នំពេញ៖ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ នារសៀលថ្ងៃព្រហស្បតិ៍១៥​ កេីត​ ខែមិគសិរ​ ឆ្នាំខាលចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី០៨​ ខែធ្នូ​ ឆ្នាំ២០២២នេះ​ បានទទួលស្វាគមន៍លោក ម៉ក់ ហឺន និងអ្នកស្រី ប៉ាង ធីតា ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិច ក្នុងដំណេីទស្សនកិច្ចមកកាន់ខេត្តស្វាយរៀង​។

មានប្រសាន៍ក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម​ ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណ ១០ម៉ឺននាក់ លើវិស័យឧស្សាហកម្មរោងចក្រ សេវាកម្មកាស៊ីណូជាដើម។

ក្នុងដំណើទស្សនៈកិច្ចនេះ​ លោក ម៉ក់ ហឺន​ បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត​ ដែលបានទទួលស្វាគន៍យ៉ាងកក់ក្តៅ ក្នុងដំណេីទស្សនកិច្ច​មកកាន់ទឹកដីខេត្តស្វាយរៀង​ ដូចជា​ចូលទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេសឈីលូ​ ដែលមានទីតាំងនៅក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។ ក្នុងដំណើកំសាន្តមកកាន់ប្រទេសកម្ពុជា លោក ម៉ក់ ហឺន បញ្ជាក់ថា នេះជាដំណើរទស្សនៈកិច្ចលើកដំបូងបំផុត បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៨២ ដែលគិតមកដល់ពេលនេះ មានរយៈពេល ៤០ឆ្នាំមកហើយ ។ លោក ម៉ក់ ហឺន និងភរិយា បញ្ជាក់បន្ថែមថា​ លោកពិតជាមានការភ្ញាក់ផ្អើល ការអភិវឌ្ឍរីកចំរើន របស់ប្រទេសកម្ពុជា និយាយជារួម និងដោយឡែកខេត្តស្វាយរៀង​ គឺជាខេត្តដែលមានសក្តានុពលខ្លាំងផ្នែករោងចក្រឧស្សាហកម្ម ទាំងនេះបញ្ជាក់អោយឃើញពីភាពផ្ទុយស្រឡះ ពីការរិះគន់ ពីសំណាក់ជនអគតិ ដែលតែងតែចោទប្រកាន់មូលបង្កាច់ ថាប្រទេសកម្ពុជា ជាប្រទេសផ្តាច់ការ គៀបសង្កត់សិទ្ធសេរីភាព ជាប្រទេសក្រក្សត់ជាដើម ។ លោក ម៉ក ហឺន បានបន្ថែមថា​ រយៈពេល ប៉ុន្មានថ្ងៃនៃការមកដល់ប្រទេសកម្ពុជា លោកសង្កេតឃើញ ពីភាពសុខក្សេមក្សាន្ត និងជីវភាព រស់នៅយ៉ាងធូរធារបស់បងប្អូនប្រជាជនខ្មែរ ក្រោមការដឹកនាំរបស់សម្តេច​ ហ៊ុន សែន ដែលធ្វើអោយលោក ភ្លឺភ្នែក ឈប់ជឿ លើការអូសទាញរបស់ពួកប្រឆាំងជ្រុលនិយមតទៅទៀត។

ដំណើរកំសាន្តរបស់លោកពូ​ ម៉ក់​ ហឺន​ គឺជាការទះកំផ្លៀងក្រុមអ្នកនយោបាយក្បត់ជាតិបីជំនាន់ដែលតែងតែរិះគន់​ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដូចដឹងស្រាប់ហើយថាលោ​ ម៉ក់​ ហឺន​ ធ្លាប់គាំទ្រពួកក្បត់ជាតិ៣ជំនាន់​ ប៉ុន្តែដោយសារភាពថោកទាបនិងនយោបាយលាបពណ៌របស់ពួកគេ ទើបធ្វើឱ្យលោកពូ​ ម៉ក់​ ហឺន​ អស់ជំនឿ ៕

 

អត្ថបទដែលជាប់ទាក់ទង