ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភសម្ភារៈប្រើប្រាស់ ដល់អង្គភាព កងពលតូចថ្មើរជើងលេខ៥១

ភ្នំពេញ៖ សម្ភារៈប្រើប្រាស់រួមមាន៖ គោយន្តចំនួន ២គ្រឿង ម៉ូតូចំនួន ៦គ្រឿង ជាអំណោយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានប្រគល់ជូនដល់អង្គភាពចំណុះ កងពលតូចថ្មើរជើងលេខ៥១ តាមរយៈក្រុមការងារ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ។
ជំនួសមុខឲ្យ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លានាពេលនេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដែលតែងតែគិតគូរពីសុខទុក្ខដល់នាយ-ពលទាហាន គ្រួសារកងទ័ព ពិសេសប្រជាពលរដ្ឋជួបការលំបាក និងទទួលរងគ្រោះដោយធម្មជាតិផ្សេងៗ ៕
