លោកជំទាវ ហ៊ូ សាមិត្ត រៀបចំយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី

ភ្នំពេញ៖ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី នាព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី ក្រោមប្រធានបទ “រួមគ្នាធ្វើសកម្មភាពបញ្ឈប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី” ។
ដោយមានការចូលរួមពីលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្កាធិការនៃក្រសួងកិច្ចការនារី និងកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ កងកំលាំងនគរបាលជាតិ សិស្ស និសិ្សត អ្នកគ្រួលោកគ្រួ ស្ដ្រីធ្វើការសេវាកំសាន្ត ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងកិច្ចការនារី សរុបចំនួន២៧៩នាក់ ស្រី១២៧នាក់ ៕
