សម្ដេច ស ខេង៖ ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត សម្រាប់ធ្វើឲ្យប្រសើរក្នុងជីវិត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានមានប្រសាសន៍ថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត សម្រាប់ធ្វើឲ្យប្រសើរក្នុងជីវិតហើយការអប់រំ រាជរដ្ឋាភិបាលក៏បានចាត់ទុកថា គឺជាវិស័យគន្លឹះធំបំផុតផងដែរ។
ការថ្លែងបែបនេះរបស់សម្ដេចក្រឡាហោម ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ ដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាថ្មី១ខ្នង ២ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២ថ្មីៗនេះ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា កម្ពុជាដើរក្រោយ បណ្ដាប្រទេសមួយចំនួន ប៉ុន្តែបច្ចុប្បន្ននេះវិស័យអប់រំកម្ពុជាបានតាមទាន់ស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសមួយចំនួនទាំងនៅក្នុងតំបន់ និងបណ្តាប្រទេសនានាផងដែរ៕