**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ឯកឧត្តម លុយ ដាវីត អញ្ជើញបើកសិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ»

ភ្នំពេញ៖ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ» ។

ក្នុងឱកាសនោះតាមនាមឱ្យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្ដមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា​ ដែលជាប្រធាន ឬតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) នៅកម្ពុជា ដែលបានដែលបានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» (ហៅកាត់ថា ច្បាប់ PF) នារសៀលថ្ងៃនេះ។
ឆ្លៀតឱកាសនេះ ឯកឧត្ដមបានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានរៀបចំសិក្ខាសាលានៅថ្ងៃនេះ។

ដោយស្ថានភាពកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្រាល ទើបថ្ងៃនេះ យើងអាចធ្វើកម្មវិធីសិក្ខាសាលានា ពេលនេះដោយផ្ទាល់បាន បន្ទាប់ពីបានជួបគ្នានៅក្នុង កិច្ចប្រជុំពិភាក្សាយោបល់កាលពីខែកញ្ញា ឆ្នាំ២០២០។ ទន្ទឹមនឹងការជួបផ្ទាល់ ក្រសួងការបរទេសក៏បានរៀបចំ សិក្ខាសាលាអំពី ច្បាប់ PF នេះ តាមទម្រង់អនឡាញ ចំនួន ៣ លើក នៅក្នុងឆ្នាំ២០២២ (កាលពីខែមីនា ខែមេសា និងខែមិថុនា)។

អាស្រ័យហេតុនេះ ឯកឧត្ដម លុយ ដាវីត ជឿជាក់ថា សិក្ខាកាមទាំងអស់ ដែលមានវត្តមាននៅទីនេះ ភាគច្រើនសុទ្ធតែធ្លាប់បានចូលរួម ក្នុងសិក្ខាសាលាចែករំលែកពាក់ព័ន្ធ នឹងច្បាប់ខាងលើ យ៉ាងតិចណាស់មួយដង ហើយក៏បានយល់ដឹងពីច្បាប់នេះ មិនថាតិចក្តី-ច្រើនក្តី។

ដោយឡែក សិក្ខាកាមមួយចំនួនទៀត ដែលពុំធ្លាប់ចូលរួមក្នុងសិក្ខាសាលា របស់ក្រសួងការបរទេស ប្រហែលជាពុំទាន់បានដឹង ឬយល់ច្បាស់អំពីប្រធានបទខាងលើឡើយ។ ស្របគ្នានេះដែរ ដោយសារកន្លងមក សិក្ខាសាលាស្តីពីច្បាប់ PF នេះ យើងធ្វើជាខេមភាសាសុទ្ធ ទើបអាចបង្កជាផលវិបាកដល់សិក្ខាកាម ដែលជាបុគ្គលិកបរទេស។ នេះជាមូលហេតុមួយ ដែលញ៉ាំងឱ្យក្រសួងការបរទេសសម្រេច រៀបចំសិក្ខាសាលាអំពីច្បាប់ PF និង Guideline នេះម្តងទៀត (ជាលើកទី៥) ក្នុងទម្រង់ផ្ទាល់ និងប្រើប្រាស់អ្នកបកប្រែ ដើម្បីធានាថា FNGOs ទាំងអស់នៅកម្ពុជា នឹងទទួលបានចំណេះដឹងអំពីប្រធានបទនេះគ្រប់គ្រាន់ និងអាចអនុវត្តកាតព្វកិច្ចខ្លួនបានខ្ជាប់ខ្ជួន និងកាន់តែល្អប្រសើរ។

ដោយច្បាប់ PF មានសារសំខាន់ ឯកឧត្ដមសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានារសៀលនេះ នឹងផ្តល់ចំណេះដឹងគ្រប់គ្រាន់សម្រាប់សិក្ខាកាម ទាំងជនជាតិខ្មែរ និងបរទេស៖ ១) ​ឱ្យយល់កាន់តែច្បាស់អំពីកាតព្វកិច្ចរបស់បុគ្គលិក FNGOs ក្នុងការសហការផ្តល់ព័ត៌មាន និងអនុវត្តតាមច្បាប់ PF និង Guidelines និង ២) ធានានូវការចូលរួមធ្វើយុទ្ធនាការ ក្នុងការបំពេញការអនុវត្តលទ្ធផលជាក់ស្តែងទី១១ (IO11) ឱ្យបានចប់សព្វគ្រប់តាមផែនការសកម្មភាព ដែលជាសកម្មភាពមួយក្នុងការរួមចំណែកដកកម្ពុជាចេញពីបញ្ជីប្រផេះ។ អាស្រ័យហេតុនេះ ក្រសួងបានផ្តល់ការបកប្រែរវាងភាសាខ្មែរ និងអង់គ្លេស សម្រាប់សិក្ខាកាមទាំងអស់។

ដូចដែលសិក្ខាកាមទាំងអស់បានដឹងរួចមកហើយ ការរីកសាយភាយនៃអាវុធមហាប្រល័យ គឺជាការគំរាមកំហែងដល់សន្ដិសុខពិភពលោក ដែលបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិទាំងមូល។ ដើម្បីរួមចំណែកទប់ស្កាត់ និងដោះស្រាយបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បាន​ចេញសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលតម្រូវឱ្យរដ្ឋដែលជាសមាជិក អ.ស.ប. ទាំងអស់ អនុវត្ត។

ជាក់ស្តែង គិតត្រឹមឆ្នាំ២០២២ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានអនុម័តសេចក្តីសម្រេចចិត្ត ចំនួន ០៥ ពាក់ព័ន្ធនឹងការហាមឃាត់ការផ្តល់ហិរញ្ញប្បទាន ដល់តួអង្គមិនមែនរដ្ឋ (non-state actors)​ ក្នុងការអនុវត្តសកម្មភាពដែលធ្វើឱ្យមាន ការរីកសាយភាយអាវុធមហាប្រល័យ និងតម្រូវឱ្យប្រទេសសមាជិក បង្កើត អភិវឌ្ឍ ពិនិត្យ និងរក្សាការត្រួតពិនិត្យ ឬរិតបន្តឹង លើការផ្តល់មូលនិធិ និងសេវាកម្មពាក់ព័ន្ធនឹងការនាំចេញ និងការដឹកជញ្ជូនទំនិញដែលអាច រួមចំណែកដល់ការរីកសាយភាយអាវុធមហាប្រល័យ។ លើសពីនេះ អ.ស.ប.ក៏បានអនុម័តសេចក្តីសម្រេចចិត្តចំនួន ១០ទៀត ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មទៅលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ប្រទេសកូរ៉េខាងជើង)​ និងប្រទេសអ៊ីរ៉ង់។

ក្រៅពីអ.ស.ប. ក៏មានស្ថាប័នដទៃទៀត ​ដែលត្រួតពិនិត្យលើការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. របស់រដ្ឋសមាជិកផងដែរ។ ឧទាហរណ៍ ដូចជាក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ (ឬហៅកាត់ថា FATF​ -Financial Action Task Force on Money Laundering)។

 

អត្ថបទដែលជាប់ទាក់ទង