ឯកឧត្តម កើត រិទ្ធ បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមនៃប៉ាគីស្ថានប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារថ្ងៃត្រង់ជាមួយ ឯកឧត្តម ZAHEERUDDIN BABAR THAHEEM ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមនៃប៉ាគីស្ថានប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ៕
