ឯកឧត្តម ចៅ មុន្នីរ៉ា អញ្ជេីញជាអធិបតីក្នុងទិវាអនាម័យ បរិស្ថានជាតិ ២៣វិច្ឆិកា
ភ្នំពេញ៖ ឯកឧត្តម ចៅ មុន្នីរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃអង្គារ៍ ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជេីញជាអធិបតីក្នុងទិវាអនាម័យ បរិស្ថានជាតិ ២៣វិច្ឆិកា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានទៅដល់សាធារណៈជន សិស្ស និស្សិត ជាពិសេសជំរុញចលនាគាំពារបរិស្ថានការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ ពិធីនេះប្រព្រឹត្តទៅនៅសួនច្បារមុខសាលាខេត្ត៕