នាយឧត្តមសេនីយ៍ គង់ គីម និងនាយឧត្តមសេនីយ៍ ភួង ស៊ីផាន អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គង់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤ហិកតា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីយុទ្ធជនកម្ពុជា ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕
