ឯកឧត្ដម ខូយ រីដា និងលោក ជំទាវ ថ្លែងអំណរគុណភ្ញៀវកិត្តិយសទាំងអស់ ដែលផ្ដល់កិត្តិយសចូលរួមពិធីប្រកាសចូលកាន់មុខតំណែងថ្មី ជាអភិបាលខេត្តពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ជំទាវ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មីរបស់ខ្ញុំបាទ ជាអភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ។