**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

សម្តេច ហេង សំរិន៖ វត្តមានគណៈប្រតិភូទាំងអស់ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែក ធ្វើឲ្យមហាសន្និបាតអាយប៉ាលើកទី៤៣នេះ ទទួលបានជោគជ័យ

 

ភ្នំពេញ៖ មុនពិធីបើកមហាសន្និបាតសន្និបាត AIPA លើកទី៤៣ ជាផ្លូវការ នាថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាត (AIPA) លើកទី៤៣ បានអនុញ្ញាតឲ្យប្រធានគណៈប្រតិភូសភាសមាជិកAIPA និងអគ្គលេខាធិការ AIPA ប្រធានគណៈប្រតិភូសភាសង្កេតការណ៍ AIPA និងគណៈប្រតិភូសមាជិកសភាវ័យក្មេង AIPA ចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា នាសណ្ឋាគារសុខាភ្នំពេញ កន្លែងប្រារព្ធមហាសន្និបាតអាយប៉ាលើកទី៤៣នោះ។

សម្តេចបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូក៏ដូចជាសមាជិកគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នាឱកាសនេះ។ សម្តេចប្រធានអាយប៉ាលើកទី៤៣ បានគូសបញ្ជាក់ថា វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកធ្វើឲ្យមហាសន្និបាតអាយប៉ាលើកទី៤៣នេះ ទទួលបានជោគជ័យផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី៤៣របស់អាយប៉ានាពេលនេះ នឹងទទួលបាននូវកិច្ចសន្ទនា និងការពិភាក្សា ដែលផ្តល់នូវលទ្ធផលដ៏ប្រសើរ ក្នុងការលើកកម្ពស់តួនាទីរបស់AIPA អោយកាន់តែមានកិត្យានុភាព នៅក្នុងតំបន់ និងសកល។

ដោយឡែកនៅចំពោះមុខគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ ឯកឧត្តម លោកជំទាវ ទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតអោយមានរបៀបវារៈ នៃសមាជិកសភាវ័យក្មេង នៅក្នុងរចនាសម័្ពន្ធនៃមហាសន្និបាតអាយប៉ា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា យុវជនគឺជាធនធានប្រកបដោយថាមភាពខ្ពស់ ក្នុងដំណើរការកិច្ចការនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងតំបន់ និងសកល។ ភាពជាតំណាងរបស់យុវជន ត្រូវបានលើកកម្ពស់នៅគ្រប់ទិសទី។ ដូចនេះ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការលើកកម្ពស់ភាពជាតំណាងរបស់យុវជនអាស៊ាន នៅក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក ៕

អត្ថបទដែលជាប់ទាក់ទង