**ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ**បទវិភាគ៖ តួនាទីតែមួយគត់នៃ”ការគាំទ្រតៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក” គឺបានបញ្ជាក់ថា៖ គោលការណ៍ចិនតែមួយ គឺជាបំណងរួមរបស់ប្រជាជននិងនិន្នាការទូទៅ**កម្ពុជា-អាមេរិក ឯកភាពបន្តប្ដេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងត្រួតពិនិត្យកិច្ចការងារដោះស្រាយបញ្ហាតំបន់អន្ទង់អាំង ភ្នំ១៥០០ នៅស្រុកវាលវែង**វិទ្យាស្ថានបណ្តុះបណ្តាលទូទាំងប្រទេសរបស់ក្រសួងការងារ ចាប់ផ្តើមប្រឡងបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)**ឧបនាយករដ្ឋមន្ត្រី ស សុខា កត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកការទូតរបស់ឯកឧត្តម Patrick Murphy**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៥០គ្រួរសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់**ឯកឧត្តម សួស ប្រាថ្នា សង្ខេបបូកសរុបលទ្ធផលសិក្ខាសាលាស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា**វិទ្យុមិត្តភាពកម្ពុជាចិននិងក្រសួងទេសចរណ៍បង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយវិស័យទេសចរណ៍**ភាពរីកលូតលាស់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជាគឺជាកាតាលីករដែលជំរុញរំហូរវិនិយោគិនចិនឱ្យមកប្រកបធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានកំណើនឆ្ពោះទៅរកវិបុលភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន**នគរបាលខេត្តព្រៃវែង បន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនៅតាមសាលារៀន វត្តអារាម និងតាមផ្ទះប្រជាពលរដ្ឋ**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកម៉ាស៊ីនភ្លើង វិទ្យុទាក់ទង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះ ក្នុងកិច្ចប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ**ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា៖ នាយទាហាន ដែលបានទទួលតួនាទីភារកិច្ចថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានរដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម**និយ័តករមូលបត្រកម្ពុជា ប្រកាសប្រឡងជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឱ្យចូលបម្រើការងារនៅនិយ័តករមូលបត្រកម្ពុជា**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**តាមការគ្រោងទុក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យលើកទី២ នាថ្ងៃទី១៨ ខែឧសភា នឹងមានបេក្ខជនចូលរួមសរុបចំនួន ១ ៣៧៩នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា**ឧបនាយករដ្ឋមន្រ្តី ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ

អង់គ្លេស សរសើរកម្ពុជា ដែលការពារសន្តិសុខសុវត្ថិភាព ជូនគណៈប្រតិភូមកចូលរួម កិច្ចប្រជុំកំពូលអាស៊ាន បានយ៉ាងល្អ

ភ្នំពេញ៖ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតថ្មី នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលការពារបានយ៉ាងល្អជូនគណៈប្រតិភូកំពូល ក្នុងអំឡុងពេល នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួប ឯកឧត្តម Dominic Williams និងលោក Peter Vernon មន្ត្រីទំនាក់ទំនង NCA ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តការដ៏ល្អកន្លងមករវាងផ្នែកស្ថានកុងស៊ុលនៃស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងនគរបាលជាតិកម្ពុជា ក៏ដូចជាមន្ត្រីនៃក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តម ក៏បានថ្លែងការកោតសរសើររាល់កិច្ចសហប្រតិបត្តិការតែងតែរក្សាបាននូវការគោរពសិទ្ធមនុស្ស ក្នុងនោះក៏បានបង្ហាញពីការប្តេជ្ញាចិត្តជាមួយនគរបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្សឆ្លងដែន ជាពិសេសបទល្មើសរំលោភផ្លូវភេទលើកុមារ ព្រមទាំងបានបញ្ជាក់អំពីការជួយគាំទ្រទាំងបទពិសោធន៍ និងការបណ្តុះបណ្តាលជំនាញដល់នគរបាលជាតិកម្ពុជាបន្តទៀតផងដែរ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការរវាងទីភ្នាក់ងារជាតិ NCA ជាមួយនិងនគរបាលជាតិកម្ពុជាផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដែលផ្តល់ដោយ NCA ពាក់ព័ន្ធនិងការបណ្តុះបណ្តាលមន្ត្រី ការផ្តល់អាហាររូបករណ៍ដល់មន្ត្រីនគរបាលជាតិកម្ពុជា ទៅសិក្សានៅប្រទេសអង់គ្លេស ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការបានល្អ ស្របតាមខ្លឹមសារអនុស្សរណៈ នៃការយោគយល់គ្នា និងការផ្តល់ជាមធ្យោបាយសម្ភារៈបច្ចេកទេសពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ សង្ឃឹមថា ភាគីទាំងពីរនិងបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានលទ្ធផលល្អបន្ថែមទៀត។

ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ក៏បានថ្លែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជាប្រធានអនុគណៈម្មការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ ដែលបានការពារបានយ៉ាងល្អជូនគណៈប្រតិភូកំពូល ក្នុងអំឡុងពេល នៃការអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានកំពូលលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាប្រធាន​ និងបានបញ្ជាក់អំពីការរីករាយស្វាគមន៍ចំពោះការត្រៀមរៀបចំMoU ថ្មី​ ដែលគ្រោងនឹងចុះហត្ថលេខាក្នុងឆ្នាំ២០២៣ខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង