ស្ត្រីទីមួយនៃបណ្តាប្រទេសប្រជាជាតិអាស៊ាន បានអញ្ជើញធ្វើទស្សនកិច្ចមកកាន់បណ្ណាល័យសម្តេចម៉ែ នាមជ្ឈមណ្ឌលឯកសារកម្ពុជា

ភ្នំពេញ៖ នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីទី១ ត្រូវជាភិរយារបស់ថ្នាក់ដឹកនាំ នៃប្រទេសអាស៊ាន បានធ្វើទស្សនកិច្ចនៅបណ្ណាល័យសម្តេចម៉ែ នាមជ្ឈមណ្ឌលឯកសារកម្ពុជា។
លោកជំទាវស្រី អ៊ីរីណា ចូកូ វីដូដូ ជំទាវរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ, លោកជំទាវ ស៊ីចាន់ វីផាវ៉ាន់ ជំទាវរបស់នាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់, លោកជំទាវ ល្វីស អារ៉ាណេតា ម៉ាកូស ជំទាវរបស់ប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស ជូនៀ, លោកជំទាវ ណារ៉ាផន ចាន់អូចា ជំទាវរបស់នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា, លោកជំទាវ ហីលដឺហ្គាដ វ៉ាប ស្តូល ជំទាវរបស់ប្រធានស្ថាប័នវេទិកាសេដ្ឋកិច្ចពិភពលោក, លោកជំទាវ ខេង សំវ៉ាដា ជំទាវឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូចំនួន១៧រូបទៀត បានអញ្ជើញទស្សនកិច្ច នៅបណ្ណាល័យសម្ដេចម៉ែនាមជ្ឈមណ្ឌលឯកសារកម្ពុជា។
វត្តមានស្ត្រីទី១នៃប្រទេសអាស៊ាន មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត ព្រមទាំងឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ ជែលដ្រេស ។។
