**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ត្រីបាឡែនលេបយកមីក្រូប្លាស្ទិកចំនួន ១០លានបំណែក ជារៀងរាល់ថ្ងៃ

ភ្នំពេញ៖ ការសិក្សាដោយក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា ត្រីបាឡែនបានលេបបំណែកប្លាស្ទិករាប់លានក្នុងមួយថ្ងៃៗ។ ឥឡូវ នេះ អ្នកវិទ្យាសាស្ត្រត្រូវកំណត់ថាតើវាបង្ក គ្រោះថ្នាក់ដល់កម្រិតណា។

ការសិក្សាថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ សប្តាហ៍មុននេះ បានប៉ាន់ប្រមាណថាប្រភេទត្រីបាឡែនមួយចំនួន បានស៊ីកំទេចកំទីមីក្រូប្លាស្ទិករហូតដល់ ១០ លានបំណែកជារៀងរាល់ថ្ងៃ។ មីក្រូប្លាស្ទិក គឺជាបំណែកតូចៗនៃប្លាស្ទិកដែលត្រូវបានរកឃើញទូទាំងពិភពលោក សូម្បីតែនៅក្នុងមហាសមុទ្រដ៏ជ្រៅបំផុតក៏ដោយ។ ការសិក្សាបាននិយាយថា បរិមាណដែលគេជឿថា ថនិកសត្វធំជាងគេរបស់ពិភពលោក បានលេបចូលប្លាស្ទិកក្នុងបរិមាណពី ២,៥១ គីឡូក្រាមទៅ ៤៣,៦គីឡូក្រាម នៃមីក្រូប្លាស្ទិកក្នុងមួយថ្ងៃ។

អ្នកសិក្សាស្រាវជ្រាវបានដាក់ស្លាកសញ្ញា និងតាមដាន ហ្វូងត្រីបាឡែននៅជិតរដ្ឋកាលីហ្វ័រញ៉ា។ ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ “ទំនាក់ទំនងធម្មជាតិ” ត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ត្រីបាឡែនព្រុយនិងកន្ទុយពណ៌ខៀវ ចំនួន ១៩១ ក្បាល បានត្រូវអ្នកវិទ្យាសាស្ត្របានជ្រើសរើស សម្រាប់ការសិក្សានេះ និងបំពាក់ឧបករណ៍តាមដានសញ្ញា ដើម្បីជួយតាមដានចលនារបស់ត្រីបាឡែន ។

ឯកសារ Shirel Kahane-Rapport ដែលជាអ្នកសិក្សាស្រាវជ្រាវ បាននិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP ថា “វាជាមូលដ្ឋាននៃការតាមដាន ដូចជានាឡិកា Apple Watch ដែលស្ថិតនៅខាងក្រោយត្រីបាឡែន”។ ការស្រាវជ្រាវត្រូវបានធ្វើឡើងនៅឆ្នេរសមុទ្រនៃរដ្ឋកាលីហ្វ័រញ៉ាជាមួយនឹងទម្លាប់នៃការផ្តល់ចំណីរបស់ថនិកសត្វធំបំផុតរបស់ពិភពលោកត្រូវបានគេសង្កេតឃើញ។

ឯកសារ Kahane-Rapport បាននិយាយថា ត្រីបាឡែនចិញ្ចឹមជីវិតនៅជម្រៅទឹកសមុទ្រចន្លោះពី ៥០ ទៅ ២៥០ ម៉ែត្រ (១៦៥-៨២០ ហ្វីត) ដែលជាកន្លែងដែលមាន “កំហាប់មីក្រូប្លាស្ទិកច្រើនបំផុតនៅក្នុងជួរទឹក” ហើយរបាយការណ៍ Kahane-Rapport បាននិយាយថា
ក្រុមអ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា ត្រីបាឡែនបានហាមាត់ចាប់យកចំណី ដែលមានបំណែកនៃមីក្រូប្លាស្ទិកធ្លាក់ចូលទៅសមុទ្រ ចំនួន ១០ លានបំណែក ជារៀងរាល់ថ្ងៃ។ ការសិក្សាបង្ហាញថា ក្នុងពេលរកចំណីអាហារប្រចាំឆ្នាំរបស់ត្រីបាឡែន ក្នុងរយៈពេលពី ៩០ ទៅ ១២០ ថ្ងៃ ពួកលវាបានលេបសាធាតុប្លាស្ទិកច្រើនជាងមួយពាន់លានបំណែកក្នុងអំឡុងពេលនោះ។

យោងតាមការស្រាវជ្រាវ ភាគច្រើននៃមីក្រូប្លាស្ទីក ដែលត្រូវបានលេបចូលគឺនៅខាងក្នុងពោះត្រីបាឡែន ដែលកំពុងមានជីវិត។ របាយការណ៍ដដែល បាននិយាយថា មីក្រូប្លាស្ទិកក៏អាចបញ្ចប់នៅលើតុអាហាពេលល្ងាចរបស់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង