ឧត្តមសេនីយ៍ឯក ស រដ្ឋា បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានគណៈបញ្ជាការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម សៅ វឌ្ឍនា នាយកអាកាសយានដ្ឋានភ្នំពេញនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអនុប្រធានគណៈបញ្ជាការ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នជំនាញពាក់ព័ន្ធ នារសៀលថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ៕

