អគ្គីភ័យឆាបឆេះផ្ទះមួយកន្លែង នៅខណ្ឌច្បារអំពៅ ខូចខាតសម្ភារៈអស់មួយចំនួន
ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះ មួយកន្លែង នៅវេលាម៉ោង ៨និង៣០នាទីថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុចផ្ទះលេខ១១៧ ភូមិតាងៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គីភ័យឆាបឆេះនេះ គឺបណ្តាលមកពីការ បញ្ចូលកង់អាគុយ ផ្ទុះលេីអាកុលបង្ករជាអគ្គិភ័យ នឹងធ្វើឲ្យខូចខាតឆេះសម្ភារៈកែសម្ផស្សក្នុងបន្ទប់ ទំហំ ៤ម៉ែត្រ x ១៤ម៉ែត្រ អស់ចំនួន ១បន្ទប់ នឹងពុំបណ្តាលឲ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។
នៅវេលាម៉ោង ៩និង០០នាទីនាថ្ងៃខែឆ្នាំដដែល អគ្គីភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប, រថយន្តជំនួយមកពីរថយន្តសាលាខណ្ឌ ចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តរបស់បុរី ប៉េង ហួត បឹងស្នោ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីរនឹង ១០ម៉ែត្រគូប៕