នាយករដ្ឋមន្ត្រីកម្ពុជា នឹងជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទ នៅម៉ោង ៤រសៀលថ្ងៃនេះ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅវេលាម៉ោង ៤រសៀលថ្ងៃទី១ វិច្ឆិកានេះ សម្តេចនឹងជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទ ។
