**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង។

លោក ឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ បានឱ្យដឹងថា សាលានគរបាលជាតិភូមិភាគ៥ បានបណ្ដុះបណ្ដាលកម្លាំងនគរបាលកន្លងមកសរុបចំនួន ៧.៧២២នាក់ ក្នុងនោះនារី ៨៨នាក់ និងឆ្នាំ២០២២នេះ បានបន្តបណ្ដុះបណ្ដាលសិស្សនគរបាលចំនួន២វគ្គ មួយវគ្គបានរៀបចំពិធីបិទនៅថ្ងៃនេះ និងមួយវគ្គទៀតកំពុងដំណើរការក្នុងជំនាន់ទី១៦ សម្រាប់សិស្សដែលប្រឡងជាប់ក្របខណ្ឌឆ្នាំ២០២០ និងឆ្នាំ២០២១ ចំនួន១៩០នាក់ នារី ៣៤នាក់។

លោកឧត្តមសេនីយ៍ទោ បានបន្តថា ពិធីបិទវគ្គនាឱកាសនេះ មានសិស្សនគរបាលជ័យលាភីមកពីបីសាលានគរបាលជាតិភូមិភាគ សរុបចំនួន៣៩៥នាក់ នារី៤៤នាក់ ក្នុងនោះសិស្សនគរបាលជ័យលាភីនៃសាលានគរបាលជាតិភូមិភាគ៤ ចំនួន១៣៣នាក់ នារី១៦នាក់ មកខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ សិស្សសាលានគរបាលជាតិភូមិភាគ៥ ចំនួន១៣៣នាក់ នារី១១នាក់ មកពីខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន និងសាលានគរបាលជាតិភូមិភាគ៦ ចំនួន១២៩នាក់ នារី១៧នាក់ មកពីភ្នំពេញ បាត់ដំបង និងបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ បានតម្រូវឱ្យសិស្សនគរបាលសិក្សាចំនួន ២១មុខវិជ្ជា ផ្ដោតលើចំណេះដឹង និងជំនាញវិជ្ជាជីវៈនគរបាលជាមូលដ្ឋាន យុទ្ធវិធីនគរបាល ក្បាច់គុន លំហាត់របៀប ក្រមសីលធម៌វិជ្ជាជីវៈ ការពង្រឹងកាយសម្បទា និងរបៀបរបបបំពេញការងាររបស់កងកម្លាំង ដោយមានការសិក្សាក្នុងថ្នាក់ ការសិក្សាក្រៅថ្នាក់ ការចុះកម្មសិក្សា ព្រមទាំងបានបញ្ចូលមេរៀន ទ្រឹស្ដី និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោ ស ខេង បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃបានដាក់ចេញកម្មវីធីកំណែទម្រង់ច្បាស់លាស់លើកងកម្លាំងនគរបាលជាតិ ដោយផ្ដោតលើគោលដៅសំខាន់ៗ៣ ក្នុងនោះទីមួយ ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ និងមុខវិជ្ជាពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធានាប្រសិទ្ធភាពបំពេញតួនាទី និងភារកិច្ចរបស់នគរបាលជាតិនៃអង្គភាពនីមួយៗ។

ក្នុងន័យនេះ សម្ដេចក្រឡាហោម បានសង្កត់ថា ការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ក្នុងគោលដៅធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញបច្ចេកទេស អាកប្បកិរិយាល្អក្នុងការរួមចំណែករក្សាបានរឹងមាំនូវឃឿនសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមល្អ ដែលជាមូលដ្ឋានគ្រឹះនៃការវិវត្តន៍សេដ្ឋកិច្ចជាតិ ព្រមទាំងឆ្លើយតបតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍនធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់អំពីការជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ ដោយគូសបញ្ជាក់ថា «មកដល់ឥលូវនេះ យើងចាត់ទុកការជ្រើសរើសនគរបាលដោយសម្ភាសន៍មានប្រយោជន៍ និងប្រសិទ្ធភាពសម្រាប់ការជ្រើសរើសមន្រ្តីនគរបាលប៉ុស្តិ៍ធ្វើការនៅឃុំកំណើត។ អ៊ីចឹងខ្ញុំស្នើ ហើយក្រសួងបានណែនាំហើយថា មិនបាច់ប្រឡងទេ ប៉ុន្តែគឺសម្ភាសន៍។ អ្នកទទួលបន្ទុកសម្ភាសន៍នោះ គឺមេឃុំ សង្កាត់ និងមេប៉ុស្តិ៍ប៉ូលិសជាអ្នកសម្ភាសន៍ទៅតាមសំណួរដែលនាយកដ្ឋានបុគ្គលិករបស់ក្រសួងបានដាក់ឱ្យ ហើយសម្ភាសន៍កូនចៅរបស់ប្រជាពលរដ្ឋនៅឃុំសង្កាត់ហ្នុងតែម្ដង» ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា បន្ទាប់ពីឆ្លងកាត់នីតិវិធីជ្រើសរើសដោយតម្លាភាព និងយុត្តិធម៌ហើយនោះ គឺត្រូវឆ្លងកាត់ការពិនិត្យសុខភាព ពិសេសពិនិត្យទឹកនោមរកសារធាតុញៀន។ សម្ដេចក៏បានសង្កត់ធ្ងន់ដែរថា បន្ទាប់ពីបានជាប់ជានគរបាលជាតិហើយនោះ ការផ្ទេរចេញរបស់មន្រ្តីនគរបាលនោះ គឺត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បានបន្ថែមថា «បើគាត់ជាអ្នកនៅមូលដ្ឋាននោះ គឺឪពុកម្ដាយគាត់ ក្រុមគ្រួសារគាត់នៅទីនោះស្រាប់ ក្ដាប់បានភូមិសាស្រ្ត ចិត្តសាស្រ្តប្រជាពលរដ្ឋក្នុងឃុំនោះស្រាប់» ។

ភ្ជាប់នឹងប្រធានបទនេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍អំពីសារៈសំខាន់នៃយន្តការ ៥ នៅមូលដ្ឋាន រួមមាន៖ក្រុមប្រឹក្សាឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន អ្នកដឹកនាំភូមិ និងប៉ុស្តិ៍សុខភាព។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានពង្រឹង និងលើកទឹកចិត្តយន្តការទាំង ៥ នេះ ធ្វើការប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព ប្រជាជនស្រលាញ់រាប់អាន និងជឿជាក់។ សម្ដេចថា ប្រសិនបើគ្រប់មូលដ្ឋានឃុំ សង្កាត់ មានយន្តការទាំង ៥ នេះល្អ គឺមានន័យថា ទូទាំងប្រទេសក៏នឹងមានភាពប្រសើរឡើងដែរ។

ក្នុងពិធីសំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម បានបន្តមានប្រសាសន៍អំពីប្រធានបទពាក់ព័ន្ធនឹងគ្រឿងញៀន ការជួញដូរមនុស្ស ការលេងល្បែងស៊ីសង ពិសេសល្បែងអនឡាញ លំហូរចូលជនបរទេសមកធ្វើការងារដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ ពាក់ព័នឹងជនបរទេស ឬហត្ថពលកម្មដែលចូលមកធ្វើការនៅកម្ពុជាដោយខុសច្បាប់ សម្ដេចបានមានប្រសាន៍ថាក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធ នឹងសិក្សាបង្កើនប្រាក់ផាកពិន័យទាំងបុគ្គល និងក្រុមហ៊ុនដែលទទួលជនទាំងនោះមកធ្វើការ ប្រសិនបើរកឃើញពាក់ព័ន្ធនឹងបទល្មើសនេះ ៕

អត្ថបទដែលជាប់ទាក់ទង