**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក

ហេតុអ្វីពិភពលោកផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី២០



តួអង្គដ៏សំខាន់នៅពីក្រោយការអភិវឌ្ឍដ៏ឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច សង្គម និង វប្បធម៌ របស់ប្រទេសចិនក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ គឺបក្សកុម្មុយនីស្តចិន ដែលកំពុងប្រាព្ធធ្វើមហាសន្និបាតថ្នាក់ជាតិលើកទី២០របស់ខ្លួន នៅពេលថ្មីៗនេះ ។ បើយើងប្រៀបធៀបប្រទេសចិនទៅនឹងរាងកាយរបស់មនុស្សម្នាក់ រដ្ឋាភិបាលចិនប្រៀបដូចជាប្រព័ន្ធសរសៃឈាម ចំណែកឯបក្សកុម្មុនីស្តចិនប្រៀបដូចជាប្រព័ន្ធសរសៃប្រសាទ។ ប្រព័ន្ធទាំងពីរនេះ បំពេញមុខងារផ្សេងគ្នា ប៉ុន្តែជួយគាំទ្របំពេញឲ្យគ្នាទៅវិញទៅមក។ ប្រព័ន្ធខួរសរសៃប្រសាទ មានតួនាទីផ្ដល់ព័ត៌មានប្រាប់រាងកាយអំពីកិច្ចការដែលត្រូវអនុវត្ត ហើយប្រព័ន្ធសរសៃឈាម មានតួនាទីផ្ដល់ជាមធ្យោបាយដើម្បីបង្កលទ្ធភាពឲ្យរាងកាយអាចបំពេញមុខងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ មុខងារចម្បងរបស់អង្គមហាសន្និបាតបក្សកុម្មុយនីស្តចិន គឺធ្វើការកំណត់គោលដៅនិងគោលនយោបាយរបស់ប្រទេសចិនសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
ជាការពិត ក្រោមការដឹកនាំរបស់បក្សកុម្មុនីស្តចិន ប្រទេសចិនសម្រេចបានសមិទ្ធផលលេចធ្លោជាច្រើន ដោយក្នុងចំណោមសមិទ្ធផលទាំងនោះ ប្រទេសចិនសម្រេចបានដោយជោគជ័យនូវគោលដៅទីមួយនៃគោលដៅខួបមួយរយឆ្នាំរបស់បក្សកុម្មុនីស្តចិន ដោយបានប្រែក្លាយប្រទេសចិនទៅជាប្រទេសដែលមានការរីកចម្រើនគ្រប់ទិដ្ឋភាពទាំងអស់ក្នុងកម្រិតមធ្យម ដោយបានលុបបំបាត់ភាពក្រីក្រទាំងស្រុង ។ នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រទេសចិនកំពុងបោះជំហានយ៉ាងនឹងនរឆ្ពោះទៅរកការសម្រេចគោលដៅទីពីរនៃគោលដៅខួបមួយរយឆ្នាំរបស់បក្សកុម្មុយនីស្តចិន ពោលគឺប្រែក្លាយប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង រឹងមាំ ដែលមានលក្ខណៈប្រជាធិបតេយ្យ មានវប្បធម៌ខ្ពង់ខ្ពស់និងមានសុខដុម នៅត្រឹមឆ្នាំ២០៤៩។
ជាមួយនឹងកំណើននៃកម្លាំងសេដ្ឋកិច្ចសង្គមរបស់ខ្លួន ប្រទេសចិនបានបំពេញតួនាទីកាន់តែសំខាន់និងរួមចំណែកកាន់តែច្រើនក្នុងអភិបាលកិច្ចតំបន់និងសកល ជាពិសេស តួនាទីនិងការចូលរួមរបស់ចិនក្នុងការកសាងនិងពង្រឹងសន្តិភាព ស្ថេរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោកទាំងមូល ។ សេចក្ដីសម្រេចនានាដោយអង្គមហាសនិ្នបាតបក្ស កុម្មុយនីស្តចិន មិនត្រឹមតែមានឥទ្ធិពលទៅលើគោលនយោបាយនៅក្នុងប្រទេសចិនខ្លួនឯងតែប៉ុណ្ណោះទេ តែថែមទាំងមានឥទ្ធិពលទៅលើស្ថានភាពនៃទំនាក់ទំនងអន្តរជាតិ ទាំងនៅក្នុងកម្រិតតំបន់ និងនៅលើពិភពលោកទាំងមូលផងដែរ។
ខណៈដែលពិភពលោកកំពុងជួយប្រទះបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន ដូចជាជម្លោះធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើននៅជុំវិញពិភពលោក វិបត្តិសេដ្ឋកិច្ចនិងវិបត្តិពាណិជ្ជកម្មអន្តរជាតិ ជំងឺរាតត្បាតកូវីដ ១៩ បម្រែបម្រួលអាកាសធាតុ និងវិបត្តិថាមពល កែវភ្នែករបស់ឥស្សរជននយោបាយ អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវ នៅជុំវិញពិភពលោក កំពុងសម្លឹងមើលដំណើរការនៃមហាសន្និបាតបក្សកុម្មុយនីស្តចិនយ៉ាងយកចិត្តទុកដាក់ ដោយផ្ដោតជាពិសេសទៅលើគោលនយោបាយនិងអាទិភាពនានាដែលនឹងត្រូវអនុម័តដោយអង្គមហាសន្និបាតនេះ។ និយាយម្យ៉ាងទៀត ពិភពលោក រំពឹងថាប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន នឹងដាក់ចេញនូវគំនិតផ្ដួចផ្ដើម សំណើ និងសកម្មភាពថ្មីៗបែបស្ថាបនាបន្ថែមទៀត ដែលអាចជួយកាត់បន្ថយភាពតានតឹងនៅលើឆាកអន្តរជាតិ និងរួមចំណែកដល់ការកសាងនិងពង្រឹងសន្តិភាព ស្ថេរភាព និងវិបុលភាព របស់តំបន់ និងពិភពលោកទាំងមូល ប្រកបដោយប្រសិទ្ធភាព។
នៅក្នុងសុន្ទរកថាបើកមហាសន្និបាតបក្សលើកទី២០នេះ លោកប្រធានាធិបតី ស៊ី ជិនពីង បានបង្ហាញនូវសមិទ្ធផលដ៏លេចធ្លោដែលប្រទេសចិនសម្រេចបានក្នុងរយៈពេលមួយ ទស្សវត្សរ៍កន្លងទៅ និងបានដាក់ចេញនូវចក្ខុវិស័យសម្រាប់ប្រទេសចិន ដែលបង្ហាញទិសដៅនៃគោលនយោបាយក្នុងប្រទេសនិងអន្តរជាតិរបស់ប្រទេសចិនសម្រាប់ពេលអនាគត។ លោកស៊ី ជិនពីង បានបញ្ចាក់យ៉ាងច្បាស់នូវគោលនយោបាយការបរទេសរបស់ប្រទេសចិន ដែលផ្ដោតលើ “ការពង្រឹងលើកកម្ពស់ទំនាក់ទំនងអន្តរជាតិបែបថ្មី ដោយពង្រឹងនិងពង្រីកភាពជាដៃគូសកលដោយផ្អែកលើ សមភាព ភាពបើកចំហរ និងកិច្ចសហប្រតិបត្តិការ” ។ គាត់បានសង្កត់ធ្ងន់ថា “ប្រទេសចិនប្រឆាំងដាច់ខាតចំពោះគ្រប់ទម្រង់នៃអនុត្តរភាពវាតទីនិយមនិងនយោបាយដែលប្រើអំណាចបង្ខិតបង្ខំ ផ្នត់គំនិតសង្គ្រាមត្រជាក់ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងស្តង់ដារទ្វេ” និងសន្យាយ៉ាងមុតមាំថា ប្រទេសចិននឹងមិនអនុវត្តគោលនយោបាយអនុត្តរភាព និងពង្រីកវាតទីនិយមនោះឡើយ មិនថាប្រទេសចិនមានការអភិវឌ្ឍរីកចម្រើនដល់កម្រិតណាក៏ដោយ។

និយាយម្យ៉ាងទៀត ប្រទេសចិនមិនត្រឹមតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍនិងសន្តិសុខរបស់ខ្លួនតែប៉ុណ្ណោះទេ តែប្រទេសចិនថែមទាំងយកចិត្តទុកដាក់និងខិតខំ“ពង្រឹងសន្តិភាពពិភពលោក ជំរុញលើកកម្ពស់ការអភិវឌ្ឍរួម និងខិតខំកសាងនិងអភិវឌ្ឍសហគមន៍មនុស្សជាតិមួយដែលមានអនាគតរួមគ្នា” ជាពិសេសតាមរយៈការដាក់ចេញនូវគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកលនិងគំនិតផ្ដួចផ្ដើមសន្តិសុខសកល ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណែទម្រង់និងការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចសកល ដែលនឹងពង្រឹងការអនុវត្តយន្តការពហុភាគីនិយមពិតប្រាកដ លើកកម្ពស់ប្រជាធិបតេយ្យនៅក្នុងទំនាក់ទំនងអន្តរជាតិ និងធ្វើឲ្យអភិបាលកិច្ចសកលមានយុត្តិធម៌និងសមធម៌ជាងមុន ។ ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ដើម្បីសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រែក្លាយគំនិតផ្ដួចផ្ដើមទាំងពីរនេះទៅជាសកម្មភាពជាក់ស្ដែង នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង