សម្ដេចតេជោ ហ៊ុន សែន បង្ហាញឈ្មោះសប្បុរសជន ដែលចូលរួមបរិច្ចាគថវិកា កសាងវត្ត នៅតំបន់រុនតាឯក

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅរុនតាឯក ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ពីការចូលរួមជាថវិកាពីសប្បុរសជន ឧកញ៉ា និងមន្រ្តីរាជរដ្ឋាភិបាល ក្នុងការចូលរួមកសាងវត្តអារាម និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅរុនតាឯក ខេត្តសៀមរាប ។
ឈ្មោះសប្បុរសជនទាំងនោះមាន៖
១.សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ១០ម៉ឺនដុល្លារ
២.ឯកឧត្ដម ជា សុផារ៉ា ១០ម៉ឺនដុល្លារ
៣.ឯកឧត្ដម ជា វណ្ណដេត ២០ម៉ឺន ដុល្លារ
៤.អ្នកឧកញ៉ា ឃុន សៀ ៣០ម៉ឺន ដុល្លារ
៥.ក្រុមហ៊ុន ជីប ម៉ុង ២០ម៉ឺនដុល្លារ
៦.លោកឧកញ៉ា ថៃ ជាហួត ១០ម៉ឺនដុល្លារ
៧.លោកឧកញ៉ា ឡាយ ប៊ុនប៉ា ១០ម៉ឺនដុល្លារ
៨.ឯកឧត្ដម ស៊ុន ចាន់ថុល ១ម៉ឺនដុល្លារ
៩.អ្នកឧកញ៉ា គិត ម៉េង ២០ម៉ឺនដុល្លារ
១០.ក្រុមហ៊ុន ដែលខម ៥ម៉ឺនដុល្លារ
១១.ក្រុមហ៊ុន សៀន សាន ៥ម៉ឺនដុល្លារ
១២.លោកឧកញ៉ា ពៅ ឥសាន និង លោកឧកញ៉ា ពៅ សាពីន ៥ម៉ឺនដុល្លារ
១៣.ក្រុមហ៊ុន ខ្សាច់ ស ៥ម៉ឺនដុល្លារ
ថវិកាសរុប ដែលសប្បុរសជនចូលរួមនៅក្នុងការអភិវឌ្ឍ រុនតាឯក ចំនួន ១លាន ៥១ម៉ឺនដុល្លារ។
សម្ដេចតេជោ ក៏បានអរគុណឯកឧត្ដម លោកជំទាវ អ្នកឧកញ្ញា លោកឧកញ្ញា ក្រុមហ៊ុន សហគ្រាសតូច ធំ ទាំងអស់ ដែលតែងតែបានចូលរួម យ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាល ក្នុងការងារសប្បុរសធម៌ ក៏ដូចជាការងារ កសាង អភិវឌ្ឍន៍ប្រទេសជាតិ ៕
