ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង លើករណីសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង។
កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា និងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រធានមន្ទីរជំនាញ និងរដ្ឋបាលឃុំពាក់ព័ន្ធ ព្រមទាំងក្រុមការងារនៃនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត៕

