**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា**នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំក្រុមការងារចុះពិនិត្យបច្ចុប្បន្នភាព ការងារសាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច**នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រសួងការពារជាតិ**អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ**ឧបនាយករដ្ឋមន្ត្រី ស សុខា ប្តេជ្ញាការពារសុខសន្តិភាពឲ្យបានគង់វង្ស និងប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញសារជាថ្មីឡើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប.**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឫសគល់សោកនាដកម្មពីអតីតកាល រួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត**អបអរសាទរ! កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM)**សម្តេចធិបតី៖ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ កុំឱ្យកើតឡើងនៅកម្ពុជាម្ដងទៀត ត្រូវតែការពារសន្តិភាពឱ្យបាន**កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅស្រុកព្រៃឈរ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍**សម្តេចធិបតី៖ មិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ**ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជួបជុំគ្នា រៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ដេីម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម**ប្រមុខរាជរដ្ឋាភិបាល៖ ការអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ នៃអំពើប្រល័យពូជសាសន៍ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់**ក្រសួងព័ត៌មាន ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ

បទវិភាគ៖ទឹកដីគឺជាប្រជាជន ប្រជាជនគឺជាទឹកដី


“ទឹកដីគឺជាប្រជាជន ប្រជាជនគឺជាទឹកដី” “ចាំបាច់ត្រូវប្រកាន់ខ្ជាប់ការធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងដំណើរការអភិវឌ្ឍ លើកទឹកចិត្តឱ្យប្រជាជនរួមគ្នាធ្វើការតស៊ូព្យាយាមដើម្បីបង្កើតជីវភាពរស់នៅដ៏ល្អបវរ និងសម្រេចបាននូវក្តីប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរ” ។ ថ្ងៃទី១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានសម្ពោធបើកនៅក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។ ក្នុងនោះ ពាក្យ “ប្រជាជន” ជាពាក្យដែលបានប្រើប្រាស់ច្រើនបំផុតក្នុងរបាយការណ៍នេះ ។
បច្ចុប្បន្ននេះ នៅលើពិភពលោក មានគណបក្សតិចតួចណាស់ ដូចបក្សកុម្មុយនីស្តចិនអ៊ីចឹងដែរ ដែលបានចាត់ទុកការការពារផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនជាការស្វែងរកខ្ពស់បំផុត ព្រមទាំងបានធ្វើការតស៊ូព្យាយាមឥតស្រាកស្រាន្ត ។
ជាពិសេសគឺបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនចិនឆ្លងកាត់ព្រឹតិ្តការណ៍ធំៗទាំងបី ពោលគឺ៖ អបអរទទួលខួបទី ១០០ នៃការបង្កើតបក្សកុម្មុយនីស្តចិន សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនឈានចូលយុគសម័យថ្មី និងសម្រេចបាននូវគោលដៅមួយសតវត្សរ៍ទីមួយដែលបានសម្រេចភារកិច្ចជាប្រវតិ្តសាស្ត្រលើវិស័យលុបបំបាត់ភាពក្រីក្រ ក៏ដូចជាកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។ នេះជាជោគជ័យជាប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនីស្តចិននិងប្រជាជនចិនដែលបានសាមគ្គីគ្នាធ្វើការតស៊ូ ដែលបាននាំមកនូវអារម្មណ៍ទទួលបាន សុភមង្គលនិងសន្តិសុខដែលពីមុនមិនធ្លាប់មានដល់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ ។
ទាំងផលិតផលក្នុងស្រុកសរុប គិតជាមធ្យមក្នុងមនុស្សម្នាក់ៗឡើងដល់១២៥០០ដុល្លារអាមេរិក ក្រុមមនុស្សចំណូលមធ្យមមានចំនួនលើសពី៤រយលាននាក់ ទាំងការប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាចម្បង និងតម្កល់ទុកអាយុជីវិតជាអាទិភាព ការងារគ្រប់គ្រងនិងទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទទួលបានសមិទ្ធផលវិជ្ជមានដ៏ធំនិងសំខាន់ ទាំងការបង្កើតប្រព័ន្ធអប់រំ ប្រព័ន្ធបេឡាជាតិ និងប្រព័ន្ធសុខាភិបាលដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក ។ល។ បក្សកុម្មុយនីស្តចិនបានប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូល ហើយសម្រេចបាននូវពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ស្តីពី “នាំឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អបវរ” ជាបន្តបន្ទាប់ ។
តាមគម្រោងផែនការ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣៥ ប្រទេសចិននឹងសម្រេចបានជាមួលដ្ឋាននូវទំនើបភាវូបនីយកម្មសង្គមនិយម ចាប់ពីឆ្នាំ២០៣៥ ដល់ពាក់កណ្តាលសតវត្សរ៍នេះ នឹងកសាងប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដែលប្រកបដោយភាពសម្បូរសប្បាយ ប្រជាធិបតេយ្យ អរិយធម៌ ចុះសម្រុងនិងស្រស់ប្រិមប្រិយ ។ អាចប៉ាន់ប្រមាណថា ដល់កាលនោះ ប្រជាជនចិននឹងមានជីវភាពរស់នៅកាន់តែធូធារនិងកាន់តែល្អ គំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូលនឹងបញ្ចេញកម្លាំងជាក់ស្តែងកាន់តែខ្លាំងឡើងៗ ។
“ធ្វើការអភិវឌ្ឍដើម្បីប្រជាជន ធ្វើការអភិវឌ្ឍដោយពឹងផ្អែកលើប្រជាជន ប្រជាជនរួមគ្នាចែករំលែកលទ្ធផលនៃការអភិវឌ្ឍន៍ ។” បក្សកុម្មុយនីស្តចិននឹងបន្តសាមគ្គីនិងដឹកនាំប្រជាជនចិន មូរដៃអាវឡើង ខិតខំធ្វើការ ឆ្លងកាត់ព្យុះភ្លៀងឆ្ពោះទៅមុខដោយអង់អាចក្លាហាន ក្នុងន័យបង្កើតភាពអស្ចារ្យអភិវឌ្ឍន៍កាន់តែធំធេង និងអនាគតកាន់តែល្អបវរ ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករកាន់តែច្រើនដល់កិច្ចការជំរុញសន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង