អាវរងាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិនតំបន់ប្រតិបត្តិការសឹករងកែប

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកែប នាថ្ងៃទី១៣ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គ្រប់បណ្តាអង្គភាព និងការិយាល័យ ផ្នែកចំណុះ ស្រុក-ក្រុងនិងវរសេនាតូចសម្រាប់ប្រើប្រាស់ក្នុងរដូវរងារ ។

លោកមេបញ្ជាការ ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្នុងតំបន់ប្រតិបត្តិការសឹករងកែប សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេច តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជារៀងរាល់ឆ្នាំ ៕

