**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត

រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាគណៈអធិបតីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ការអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតីក្នុង ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ ការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២។

ពិធិខាងលើនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក Antonio Schiavone ប្រធានប្រតិបត្តិគម្រោងអង្គការស្បៀងនិងកសិកម្ម (FAO) តំណាងលោកស្រី Rebekah Bell ប្រធានអង្គការស្បៀងនិងកសិកម្ម(FAO)ប្រចាំកម្ពុជា, លោក Todd Hunkin អ្នកជំនាញការ(FAO)ប្រចាំនៅវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងគ្រូបង្គោល ដែលសុទ្ធសឹងជា មន្ត្រីស្នូល មន្ត្រីទីចាត់ការកណ្តាល មន្ត្រីត្រួតពិនិត្យទិន្នន័យ មន្ត្រីត្រួតពិនិត្យការសម្ភាស សរុបចំនួន៩២រូប មកពីក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តការងារអង្កេតកសិកម្មកម្ពុជាប្រចាំឆ្នាំ ពីសំណាក់អង្គការស្បៀងនិងកសិកម្ម(FAO) នៃអង្គការសហប្រជាជាតិ, មូលនិធិម៊ីលីដាបៀលហ្គេត, ទីភ្នាក់ងារសហ-ប្រតិបត្តិការអន្តរជាតិ សហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឈន៍(USAID) និងដៃគូអភិវឌ្ឍដទៃទៀតក្រោមកិច្ចសហប្រតិបត្តិការ គាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានអនុវត្តការងារអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩, ឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលបានប្រជុំផ្សព្វផ្សាយជូនអ្នកប្រើប្រាស់កាលពេលកន្លងមក ដោយសម្រេចបានលទ្ធផលជោគជ័យ ទទួលបាននូវទិន្នន័យប្រកបដោយគុណភាពគួរជាទីទុកចិត្តបាន និងត្រៀមវិភាគចេញនូវរបាយការណ៍ លទ្ធផល នៃទិន្នន័យអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២១ សម្រាប់ផ្សព្វផ្សាយជូនអ្នកប្រើប្រាស់ នាពេលខ្លីខាងមុខ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍បន្តថា ដោយផ្អែកលើស្មារតីនៃកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាង វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងអង្គការស្បៀងនិងកសិកម្ម(FAO)នៃអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ដទៃទៀត តាមរយៈកិច្ចព្រមព្រៀងនៃការអនុវត្តកម្មវិធីការងារអង្កេតកសិកម្មកម្ពុជាដែលយើងកំពុងអនុវត្តនេះ កំពុងត្រូវបានទាក់ទាញការចាប់អារម្មណ៍ពីភាគីដៃគូអភិវឌ្ឍដទៃទៀត ក្នុងនោះរួមមាន៖ ដៃគូអភិវឌ្ឍទិន្នន័យកសិកម្ម ៥០ x ២០៣០ ដែលមានធនាគារពិភពលោក(The World Bank), មូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍកសិកម្ម(IFAD), អង្គការស្បៀង និងកសិកម្ម(FAO), អង្គការUSAID បានចូលរួមគាំទ្របន្តអនុវត្តសកម្មភាពការងារអង្កេតកសិកម្មកម្ពុជាប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៦ ដែលក្រសួងផែនការ បានទទួលការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ សម្រាប់បន្តនីតិវិធីអនុវត្តការងារអង្កេតកសិកម្មកម្ពុជា ជាមួយដៃគូអភិវឌ្ឍទិន្នន័យកសិកម្ម ៥០ x ២០៣០។

កម្មវិធីវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ការអង្កេតកសិកម្មកម្ពុជា ដែលមានអ្នកជំនាញការអង្គការ FAO ប្រចាំនៅវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងមន្រ្តីសម្របសម្រួលកម្មវិធីដែលមាន បទពិសោធន៍លើការងារអង្កេតកសិកម្ម និងប្រើប្រាស់កម្មវិធីអង្កេតតាម ម៉ាស៊ីនកុំព្យូទ័រខ្នាតតូច ឬហៅថា ម៉ាស៊ីនTablet និងមន្រ្តីជាសិក្ខាកាមជាគ្រូបង្គោល និងមន្រ្តី ជំនាញផ្នែកទិន្នន័យស្ថិតិ ពីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាក្រសួងសាមីជំនាញ វិស័យកសិកម្ម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានក្តីសង្ឈឹមយ៉ាងមុតម៉ាំថា សិក្ខាកាមជាគ្រូបង្គោលទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាលនៅវគ្គនេះ នឹង យក ចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការសិក្សា ដើម្បីអាចបង្ហាត់បង្រៀនបន្ត ក្នុងការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ ឱ្យដល់មន្រ្តីសម្ភាសន៍ នៅទូទាំង ២៥ រាជធានី ខេត្ត សម្រាប់ចុះ អនុវត្តជាក់ស្តែង លើការងារសម្ភាសន៍ស្រង់ទិន្នន័យ កសិកម្មនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព និងគុណភាពទិន្នន័យកាន់តែល្អប្រសើរទ្បើង៕

អត្ថបទដែលជាប់ទាក់ទង