ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធគ្របប្រភេទ ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិមាតុភូមិ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធគ្របប្រភេទ ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិមាតុភូមិ ការពារសន្តិភាពនិងចូលរួមយ៉ាងសកម្ម ជួយដល់ពលរដ្ឋនាពេលកន្លងមកដោយមិនខ្លាចនឿយហត់ ។
កាថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងពិធីនាំយកអាវរងា អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ នៅទិសយោធភូមិភាគទី៥ គោលដៅទី១ ខេត្តបន្ទាយមានជ័យ ដែលកំពុងឈរជើងតាមព្រំដែន ។

ពិធីនេះក៏មានការចូលរួមដោយប្រតិភូមអមដំណើរ ឯកឧត្តម ខេង សុមេធ អគ្គស្នងការរងដ្ឋាននគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចថាំទិសភូមិភាគទី៤-ទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ ៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មេបញ្ជាការគ្រប់ជាន់ថ្នាក់ ធ្វើឡើងនៅ ទីបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១ ស្ថិតនៅឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេ ត្ត បន្ទាយមានជ័យ កាលពីចុងសប្តាហ៍កន្លងទីនេះ។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនកងទ័ពដោយក្តីនឹករឮក និងបា នចាត់ក្រុមការងារនាំយកនូវ អាវរងា ផ្តល់ជូនដល់កងកម្លាំង ទាំងបីប្រភេទ ត្រៀមនាំរដូវរងានាពេលខាងមុខ ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេសទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបានចុះជួយសង្រ្កោះប្រជាពលរដ្ឋ ជួយ គ្រោះមហន្តរាយធម្មជាតិផ្សេងៗ ជាក់ស្តែងក្នុងគ្រាដែលខេត្តបន្ទាយមានជ័យកំពុងជួបគ្រោះទឹកជំនន់ ។
ឯកឧត្តម ហ៊ុន ម៉ានីបន្ថែមថា ក្នុងនោះនៅដំណាក់នៃការរីករាលដាលជំងឺកូវីដ-១៩ កងកម្លាំងប្រដាប់អាវុធបានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យ ទៅ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែល ស្តែងចេញពីការគោរព និងទទួលបញ្ជាយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍៕



