ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកនូវមរណ ទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារសព នៅគេហដ្ឋានរបស់សព ឯកឧត្តម សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី
ភ្នំពេញ៖ ថ្នាក់ដឹកនាំខេត្ត មណ្ឌលគិរី នៅរសៀលថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកនូវមរណ ទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារសព នៅគេហដ្ឋានរបស់សព ឯកឧត្តម សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ស្ថិតនៅផ្ទះលេខ ២៦ ផ្លូវលេខ ៣១៩ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ ។