ទីក្រុងគៀវចង់ធ្វើឱ្យទីក្រុងរុស្ស៊ីថ្មី ‘មិនអាចរស់បាន
អ៊ុយក្រែន៖ អភិបាលខេត្ត Yevgeny Balitsky បានអោយដឹងថា កងទ័ពអ៊ុយក្រែនកំពុងធ្វើការវាយប្រហារស្ទើរតែរាល់ថ្ងៃលើទីក្រុង Energodar ដែលទើបបញ្ចូលថ្មីក្នុងតំបន់ Zaporozhye ចូលទៅក្នុងសហព័ន្ធរុស្ស៊ី។
លោក Balitsky បានអោយដឹងកាលពីថ្ងៃពុធថា “សត្រូវបានផ្តោតលើការបាញ់ផ្លោងទៅលើរោងចក្រថាមពលឧស្ម័នរបស់យើង ដើម្បីបង្អាក់ការរៀបចំរបស់យើងសម្រាប់រដូវរងា បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យទីក្រុងមិនអាចរស់នៅបាន” ។
កាលពីថ្ងៃពុធ មានការវាយប្រហារដោយកាំភ្លើងធំជាង ៤០ គ្រាប់នៅក្នុងទីក្រុង។