**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឫសគល់សោកនាដកម្មពីអតីតកាល រួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត**អបអរសាទរ! កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM)**សម្តេចធិបតី៖ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ កុំឱ្យកើតឡើងនៅកម្ពុជាម្ដងទៀត ត្រូវតែការពារសន្តិភាពឱ្យបាន**កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅស្រុកព្រៃឈរ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍**សម្តេចធិបតី៖ មិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ**ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជួបជុំគ្នា រៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ដេីម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម**ប្រមុខរាជរដ្ឋាភិបាល៖ ការអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ នៃអំពើប្រល័យពូជសាសន៍ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់**ក្រសួងព័ត៌មាន ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ**សម្តេចធិបតី៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ**សម្តេចធិបតី៖ ការចងចាំប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត**នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ អនាគតមេដឹកនាំកម្ពុជា ត្រូវជៀសវាងចូលរួមក្នុងផែនការ នយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

បទវិភាគ៖ អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណា ក៏មានភាពជិតស្និទ្ធ និងអាចចាប់ដៃគ្នាបង្កើតអនាគតដ៏ល្អបវរដែរ

ព្រឹកព្រលឹមថ្ងៃទី១ ខែតុលា ពិធីបង្ហូតទង់ជាតិយ៉ាងឱឡារិកបានប្រារព្ធធ្វើនៅទីលានTian Anmen ក្រុងប៉េកាំង រដ្ឋធានីប្រទេសចិន ដើម្បីអបអរសាទរខួបទី៧៣នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រួមទាំងអស់មានអ្នកក្រុងចំនួន២សែន១ម៉ឺន ៨ពាក់នាក់បានទៅទស្សនាពិធីបង្ហូតទង់ជាតិនៅទីលានTian Anmen នៅពេលព្រឹកព្រលឹម នេះក៏ជាកិច្ចចាប់ផ្តើមនៃវិស្សមកាលថ្ងៃបុណ្យជាតិ ដែលត្រូវគេហៅថាសប្តាហ៍មាសផងដែរ ។ ក្នុងវិស្សមកាលថ្ងៃបុណ្យជាតិ វិថីតូចធំ សហគមន៍និងសួនច្បារនៃតំបន់នានារបស់ប្រទេសចិន សុទ្ធតែតុបតែងលំអដោយផ្កាគ្រប់ប្រភេទដែលរីកស្គុសស្គាយ ប្រជាជនចិនក៏នាំគ្នាចេញពីផ្ទះទៅដើរលេងកំសាន្ត ប្រកបដោយសប្បាយរីករាយនិងសិរីមង្គលនៅថ្ងៃបុណ្យជាតិ ។


រីឯនៅកម្ពុជាដែលឆ្ងាយពីប្រទេសចិនរាប់ពាន់គីឡូម៉ែត្រវិញ ប្រជាជនក៏មានក្ដីសប្បាយរីករាយដែរ ។ នៅថ្ងៃទី១ ខែតុលា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលសាងសង់និងដំណើរការដោយក្រុមហ៊ុនចិន និងជាគម្រោងរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង នេះជាផ្លូវល្បឿនលឿនទីមួយនៃប្រទេសកម្ពុជា ។ ពេលមុននេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះវីដេអូឃ្លីបតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយផ្លូវល្បឿនលឿននេះទៅកាន់ប្រជាជនកម្ពុជា គ្រាន់តែក្នុងមួយថ្ងៃក៏មានប្រជាជនលើសពី១លាននាក់បានចូលមើលវីដេអូនេះ ។ ប្រជាពលដ្ឋកម្ពុជាជាច្រើនបាននាំគ្នាខនមិនថា កាលពីមុន គ្រាន់តែអាចមើលឃើញផ្លូវល្បឿនលឿនដ៏អស្ចារ្យនិងស្អាតនៅបរទេស ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាយើងក៏មានដែរ !
និយាយចំពោះកម្ពុជា ការដាក់ឱ្យប្រើប្រាស់នៃផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានអត្ថន័យប្រកបដោយប្រវត្តិសាស្ត្រ ការនេះមិនគ្រាន់តែអាចផ្តល់ភាពងាយស្រួលដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏មានសង្ឃឹមបន្ថែមឱកាសការងារលើសពី១ម៉ឺនដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាជំរុញការវិនិយោគនិងការប្រើប្រាស់នៃបណ្តាខេត្តនៅតាមផ្លូវនេះ និងរំញោចការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចនៃតំបន់ភាគនិរតីកម្ពុជា រហូតដល់កម្ពុជាទាំងមូលផងដែរ ។ “ការដែលជូនត្រីទៅឱ្យគេ ក៏បង្រៀនឱ្យគេចេះចាប់ត្រី” ទស្សនៈអភិវឌ្ឍ បច្ចេកទេសសាងសង់និងរូបមន្តគ្រប់គ្រងរបស់ចិនជាដើម បាននាំមកនូវអំណោយផលជាច្រើនដល់កម្ពុជា ហើយក៏ធ្វើឱ្យប្រជាជនកម្ពុជាមានជំនឿចិត្តកាន់តែច្រើនដល់ការអភិវឌ្ឍរបស់ប្រទេសខ្លួនផងដែរ ។


មិនត្រឹមតែកម្ពុជាតែប៉ុណ្ណោះទេ បទពិសោធន៍របស់ការអភិវឌ្ឍចិន ក៏គួរឱ្យបណ្តាប្រទេសនានាលើពិភពលោកយកទៅសិក្សារៀនសូត្រសម្រាប់ស្វែងរកផ្លូវអភិវឌ្ឍរបស់ប្រទេសខ្លួនផងដែរ ។ ក្នុងរយៈពេល៧៣ឆ្នាំ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រទេសចិនបានប្រែពីប្រទេសដ៏ក្រីក្រនិងអន់ថយ ក្លាយទៅជាប្រទេសមានកម្លាំងជាក់ស្តែងខ្លាំងក្លាបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលស័ក្តិសមនឹងការរស់នៅបំផុតនៅលើពិភពលោកផងដែរ ។ ជាពិសេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្លាំងជាក់ស្តែងលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេស កម្លាំងជាតិចម្រុះនិងឥទ្ធិពលអន្តរជាតិរបស់ប្រទេសចិនបានកើនឡើងឥតឈប់ឈរ ។ ប្រទេសចិនបាននិងកំពុងដើរដោយល្បឿនលឿនតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាព ប្រសិទ្ធភាព យុត្តិធម៌ និរន្តរភាពនិងសុវត្ថិភាពថែមទៀត ។
ការអភិវឌ្ឍរបស់ចិនមិនឃ្លាតចេញពីពិភពលោក ការអភិវឌ្ឍរបស់ពិភពលោកក៏មិនអាចឃ្លាតពីប្រទេសចិនដែរ ។ ទស្សនៈស្តីពីការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិដែលប្រទេសចិនបានលើកឡើងនោះ បានទទួលការទទួលស្គាល់ជាទូទៅពីសហគមន៍អន្តរជាតិ ហើយត្រូវបានដាក់បញ្ចូលក្នុងសេចកី្តសម្រេចចិត្តរបស់អង្គការសហប្រជាជាតិជាច្រើនលើកផងដែរ ។ បច្ចុប្បន្ននេះ ការអភិវឌ្ឍសកលនិងសន្តិភាពនៅលើពិភពលោកបាននិងកំពុងប្រឈមនឹងភាពមិនប្រាកដប្រជានិងអស្ថិរភាពកាន់តែច្រើន ថែមទាំងការរីករាលដាលនៃជំងឺកូវីដ១៩ក៏នៅតែគំរាមកំហែងដល់អាយុជីវិតនិងសុខភាពរបស់មនុស្សជាតិដដែល ដូច្នេះ ដើម្បីជំរុញការអភិវឌ្ឍសកលជានិរន្តរភាព និងទប់ទល់នឹងបញ្ហាសន្តិសុខលើពិភពលោកដែលពិបាកដោះស្រាយ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍសកលនិងគំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកលដោយទាន់ពេលវេលា ក្នុងន័យរួមចំណែកគម្រោងចិនលើវិស័យការរៀបចំចាត់ចែងកិច្ចការអភិវឌ្ឍនិងសន្តិសុខដោយប្រើប្រាស់ចក្ខុវិស័យកាន់តែទូលាយ ។
គំនិតផ្តួចផ្តើមដែលប្រទេសចិនបានលើកឡើងទាំងនេះបានឆ្លើយតបយ៉ាងខ្លាំងនូវតម្រូវការជាបន្ទាន់នៃបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ដែលចង់ពន្លឿនការជំរុញការងើបឡើងវិញសេដ្ឋកិច្ចបន្ទាប់ពីបញ្ចប់កូវីដ១៩ ការបង្កើនការតភ្ជាប់គ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍និងការប្រាស្រ័យទាក់ទងខាងគោលនយោបាយជាមួយប្រទេសចិន ព្រមនិងបង្កើតវេទិកាសហប្រតិបតិ្តការអភិវឌ្ឍន៍និងយន្តការរយៈពេលវែង ប្រការទាំងនេះមិនត្រឹមតែអាចសម្រេចបាននូវការបំពេញបន្ថែមឧត្តមភាពដល់គ្នាទៅវិញទៅមក និងចែករំលែកសមិទ្ធផលជាមួយគ្នាប៉ុណ្ណោះទេ ថែមទាំងក៏អាចបំពេញបន្ថែមនូវកម្លាំងចលករដល់ការអភិវឌ្ឍជាសកលទៀតផង ។

ដូចកម្ពុជាអ៊ីចឹងដែរ នៅលើពិភពលោក ប្រទេសជាច្រើនមានជំនឿចិត្តចំពោះអនាគតអភិវឌ្ឍន៍របស់ចិន ហើយរីករាយបង្កើតសហគមន៍រួមវាសនាតែមួយជាមួយប្រទេសចិនដែលមានភាពកាន់តែស្អិតល្មួត ។ នៅលើពិភពលោកដែលកំពុងស្ថិតក្នុងភាពរង្គោះរង្គើនិងបម្រែបម្រួល ប្រទេសចិនកំពុងនាំមកនូវភាពប្រាកដប្រជាដ៏មានតម្លៃពន់ពេក ។ “អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណា ក៏មានភាពជិតស្និទ្ធដែរ” មិត្តភក្តិរបស់ប្រទេសចិនក៏នឹងកាន់តែច្រើនឡើងៗដែលបានប្រមូលផ្តុំទៅជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ដើម្បីរួមគ្នាបង្កើតអនាគតកាន់តែល្អបវររបស់មនុស្សជាតិ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង