លោកជំទាវ ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបោះឆ្នោត បំពេញបន្ថែមសមាជិកអចិន្រ្តៃយ៍ និងសមាជិកនៃគណៈកម្មាធិការបក្ស ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបោះឆ្នោតបំពេញបន្ថែមសមាជិកអចិន្រ្តៃយ៍ និងសមាជិកនៃគណៈកម្មាធិការ គណបក្សក្រសួង នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ។
សម្រាប់នីតិវិធីនៃការបោះឆ្នោត គឺជ្រើសរើសយកវិធីបោះឆ្នោតជាកញ្ចប់ការ ដោយទទួលបានលទ្ធផល ៤៥/៤៥ ៕

