សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋមិនត្រូវបំផ្លាញមរតកដូនតាយើងដែលបានបន្សល់ទុកឱ្យ

****
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដូនតាយើង បានកសាងប្រាសាទច្រើនណាស់សម្រាប់ប្រជាជនខ្មែរយើង ដូច្នេះយើងត្រូវចូលរួមថែរក្សាការពារ មិនត្រូវនាំគ្នាបំផ្លាញមរតកដូនតាដែលលោកបានបន្សល់ទុកឱ្យយើងនោះឡើយ។ សម្តេចលោកបានថ្លែងដូចនេះនៅព្រឹកទី១ ខែតុលា ឆ្នាំ២០២២ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិ ធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា មិនត្រូវសម្លាប់មេមាន់ដើម្បីឆ្អែតតែមួយពេលនោះទេ ពោលគឺប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាការពារសម្បត្តិរបស់ដូនតាយើងគឺប្រាសាទនានា ដើម្បីបម្រើដល់ផ្នែកវិស័យទេសចរណ៍ដែលផ្តល់ចំណូលយូរអង្វែងជូនប្រជាពលរដ្ឋយើង។។

