លោកជំទាវ ម៉ាណ ណាវី អញ្ជើញចុះចែកអំណោយជូនពលរដ្ឋ ១២៥គ្រួសារ ក្នុងសង្កាត់ច្រាំងចំរេះទី១

ភ្នំពេញ៖ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ រួមដំណើរដោយ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងក្រុមការងារ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជាកញ្ចប់អាហារ ជូនប្រជាពលរដ្ឋចំនួន ១២៥គ្រួសារ នៅគ្លីនិក អេចប៊ីប៊ី ភ្នំពេញ ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕

