ឯកឧត្តម លុយ ដាវីត អញ្ជើញផ្ដល់ព័ត៌មាន ពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជូនដល់បណ្ដាអង្គទូតនៃប្រទេសដែលអញ្ជើញចូលរួមកិច្ចប្រជុំ

ភ្នំពេញ៖ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញផ្ដល់ព័ត៌មានអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចសន្ទនាសកលអាស៊ាន លើកទី២ ជូនដល់បណ្ដាអង្គទូតនៃប្រទេសដែលអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្ដីការក្រសួង។ នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញ អំពីការរៀបចំការពារសន្តិសុខ និងការរៀបចំប្រព័ន្ធផ្សព្វផ្សាយ ពីតំណាងស្ថាប័នពាក់ព័ន្ធ ផងដែរ។

