ឯកឧត្តម ពេជ្រ ជីវ័ន និងលោកជំទាវ ប្រគេនចង្ហាន់ ទេយ្យទាន និងសម្ភារៈមួយចំនួនដល់ព្រះសង្ឃគង់ចាំវស្សា នៅវត្តមុន្នីរង្សី ហៅវត្តស្វាយភ្លោះ

ភ្នំពេញ៖ ឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយស្រុកពាមជរ ព្រមទាំងលោកជំទាវ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញប្រគេនចង្ហាន់ ទេយ្យទាន និងសម្ភារៈមួយចំនួនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុន្នីរង្សី ហៅវត្តស្វាយភ្លោះ ក្នុងឃុំស្វាយភ្លោះ ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានប្រគេនអង្ករ ១០០គីឡូក្រាម មី៦កេស ទឹកបរិសុទ្ធ ៨កេស ទឹកផ្លែឈើ ៤កេស ទឹកត្រី ទឹកស៉ីអ៉ីវ ៤យួរ ត្រីខ ១យួរ ស្ករស អំបិល ៨កញ្ចប់ ប្រេងឆា ១ដប មីឡូ ២កំប៉ុង តែ ៤កំប៉ុង ទៀន ១គីឡូក្រាម ព្រមទាំងប្រគេនបច្ច័យបួនចំនួន១៤កញ្ចប់ដល់ព្រះសង្ឃ១៤អង្គ និងជូនថវិកាដល់ លោកតាអាចារ្យ យាយជី ចំនួន២៦នាក់ ក្នុងម្នាក់ៗទទួលបាន២មុឺនរៀល ៕

