ឯកឧត្តម វេង សាខុន អញ្ជើញចុះពិនិត្យមើល ពីស្ថានភាពការរស់នៅ និងបច្ចុប្បន្នភាពនៃការតាំងទីលំនៅរបស់ពលរដ្ឋ នៅតំបន់គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពការរស់នៅ និងបច្ចុប្បន្នភាពនៃការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ នៅតំបន់គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ដែលមានទីតាំងស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងភូមិស្នាសង្រ្គាម ឃុំបល្ល័ង្ក ស្រុកបាគង ខេត្តសៀមរាប ដើម្បីពិនិត្យលទ្ធភាពផ្តល់ការគាំទ្រផ្នែកកសិកម្ម ។

