**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ឯកឧត្តម គួច ចំរើន អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រវត្តិចលនាគោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្ក្រោះបឋមជូនដល់យុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ហ៊ុន សែន វាលរេញ

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រវត្តិចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្ក្រោះបឋមជូនដល់យុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ហ៊ុន សែន វាលរេញ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានស្វាគមន៍វគ្គបណ្តុះបណ្តាលដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២២។ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមានសមាជិកសរុបចំនួន ៧៥១នាក់ ស្រី ៣៧៥នាក់ គ្រូបង្រៀនជាទីប្រឹក្សាចំនួន ២៥នាក់ ស្រី១០នាក់ ដោយឡែកយុវជនស្ម័គ្រចិត្តចំនួន១០០នាក់ បានទទួលវគ្គបណ្តុះបណ្តាលចំនួន២វគ្គ គឺវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យហ៊ុន សែន កំពង់សីលា។

ឯកឧត្តម គួច ចំរើន ក្នុងនាមប្រធានគណៈកម្មាធិការសាខា សូមពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗយុវជនស្ម័គ្រចិត្តកាកបាទក្រហមវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីប្រវត្តិចលនាគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្ក្រោះបឋមដល់យុវជនកាកបាទក្រហមកម្ពុជា និងចូលរួមរាល់សកម្មភាពមនុស្សធម៌ និងគាំទ្រសកម្មភាពមនុស្សធម៌ ស្របតាមគោលការគ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។ ឆ្នាំនេះយើងបានបំពាក់កន្សែងជូនយុវជនកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុបានជាង ៦០០នាក់ បន្តការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលដល់ក្មួយៗកាកបាទក្រហមឱ្យមានកាយល់ដឹងបន្ថែមទៀត ក្នុងការងារមនុស្សធម៌ជួយសង្គ្រោះអាយុជីវិត និងឈានទៅដល់ការងារបណ្តុះបណ្តាលសង្គ្រោះបឋម និងជំងឺឆ្លងផ្សេងៗទៀត។ យើងមានសមាគមជាតិកាកបាទក្រហមកម្ពុជា បង្កើតឡើងក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ ហើយសមាគមជាតិរបស់យើងមានចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិនៅតាមភូមិ ឃុំ និងនៅតាមសាលារៀន ដើម្បីជួយលើការងារមនុស្សធម៌ គោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហម ការយល់ដឹងអំពីច្បាប់ចរា ចរណ៍ និងគ្រឿងញៀនជាដើម។ ហើយគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នមានសារសំខាន់ណាស់ ដើម្បីឱ្យក្មួយៗជាជនបង្គោលនៅតាមសាលាបន្តផ្សព្វផ្សាយទៅដល់បងប្អូន មិត្តភ័ក្ររួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសាខាកាកបាទក្រហមខេត្ត លោកគ្រូ អ្នកគ្រូបានយកចិត្តទុកដាក់ និងការសម្រេចចិត្តរបស់ក្មួយៗចូលរួមជាគុណប្រយោជន៍ គុណតម្លៃ និងទទួលបានបទពិសោធន៍ និងវិជ្ជាសង្គ្រោះបឋមនាពេលនេះមានលក្ខណៈសម្បត្តិប្រកបដោយគុណធម៌ ចរិយាធម៌រស់នៅប្រកបដោយសុខដុមរម្យនា អ្វីដែលយើងទទួលបាន គឺបទពិសោធន៍ និងការយល់ដឹងបញ្ហាផ្សេងៗនៅពេលអនាគត សូមក្មួយៗត្រូវខិតខំស្តាប់តាមការណែនាំរបស់គ្រូឧទ្ទេស ក្នុងការពង្រីកចំណេះដឹងទទួលផលផ្លែផ្កា។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បន្តថា យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ បញ្ឈប់ល្បែងស៊ីសងខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់ជីវភាព រស់នៅរបស់បងប្អុនប្រជាពលរដ្ឋ ដូច្នេះទាមទារឱ្យអាជ្ញាធរដែនដីធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទត្រូវបញ្ឈប់ជាស្ថាពរ ព្រោះវាជាកង្វល់របស់យើងទាំងអស់គ្នា ព្រមទាំងបានកោតសរសើរអាជ្ញាធរក្រុង ស្រុក បានចុះអប់រំ ផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាដល់អ្នកបើកបើកល្បែងស៊ីសងខុសច្បាប់បានជាង ៤៦០ទីតាំង ដកហូតសម្ភារៈ និងឧបករណ៍មួយចំនួន ដោយឡែកនៅស្រុកព្រៃនប់មានជាង ២០០ទីតាំង ជាល្បែងស៊ីសងខុសច្បាប់ បើមានមួយត្រូវតែបង្ក្រាបមួយ។ នៅខេត្តព្រះសីហនុមានទីតាំងចំនួន ១៧ បានថ្កើននឹងការអប់រំជូនដំណឹងរបស់អាជ្ញាធរ យើងបន្តធ្វើកិច្ចការនេះបន្តទៀតកុំឱ្យមានល្បែងស៊ីសងងើបឡើងវិញដោយរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ម្យ៉ាងទៀតនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវតាមដានជាប់ជាប្រចាំនៅតាមមូលដ្ឋាន ហើយក្មួយៗយុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តរបស់សាខាកាកបាទក្រហម សូមជួយផ្តល់ពត៌មានដល់អាជ្ញាធរ ដើម្បីសង្គមរបស់យើងគ្មានល្បែងស៊ីសងខុសច្បាប់ សំដៅឱ្យសហគមន៍របស់យើងមានការរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង